Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:11 - អាល់គីតាប

11 ចំពោះ​ស្ដ្រីៗ​វិញ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដូចគ្នាដែរ ប្រពន្ធ​របស់ពួកគេ​ត្រូវតែជា​មនុស្ស​គួរឲ្យគោរព គឺ​មិន​ចោទប្រកាន់ដោយព្យាបាទ ហើយ​មានគំនិតមធ្យ័ត និង​ស្មោះត្រង់​ក្នុង​គ្រប់ការទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចំពោះ​ស្ត្រីៗ​វិញ ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន ខ្ញុំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។


គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត​ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។


អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង​ប្អូន​ជា‌និច្ច ហើយ​អ្នក​បរិហារ​កេរ្តិ៍​បង​ប្អូន​បង្កើត​ទៀត​ផង។


អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។


អ្នក​នាំ​សារ​ស្មោះ​ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។


«ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បង​ប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។


អ៊ីមុាំ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀប‌ការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ស្ត្រី​មេម៉ាយ​ពី​អ៊ីមុាំ​ម្នាក់​ទៀត។


អ៊ីមុាំ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​អ៊ីមុាំ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។


ពេល​នោះ រស‌អុលឡោះ​នាំ​អ៊ីសា​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​អ៊ីព្លេស‌ហ្សៃតន​ល្បួង


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​អ៊ីព្លេស»។


ចិត្ដ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ដ​ច្រណែន​ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ច‌កល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ដ​បរិហារ​កេរ្ដិ៍​គ្នា


ខ្ញុំ​សូម​អរ​គុណ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ គាត់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​គាត់។


អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ចេះ​ទប់​ចិត្ត មាន​ចិត្ដ​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន


បង​ប្អូន​ទាំង‌ឡាយ​ណា​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ធ្វេស​ប្រហែស​ក្នុង​ការ​គោរព​គាត់ ដោយ​យល់​ថា​គាត់​ជា​បង​ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ម្ចាស់​ទាំង​នោះ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​យល់​ថា អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​នេះ គឺ​ជា​អ្នក​ជឿ និង​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់។ អ្នក​ត្រូវ​បង្រៀន និង​ដាស់‌តឿន​គេ​តាម​សេចក្ដី​ទាំង​នេះ។


គេ​ជា​មនុស្ស​អត់​ចិត្ដ គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ដ ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ


ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។


រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់ ឲ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​បរិសុទ្ធ កុំ​ឲ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ


កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរ​ណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ដ​សប្បុរស និង​បង្ហាញ​ចិត្ដ​ស្លូត​បូត គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។


ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជា‌និច្ច! ដ្បិត​អ៊ីព្លេស​ជា​សត្រូវ​នឹង​បង​ប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បង​ប្អូន ដូច​សឹង្ហ​ក្រវែល​ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម