ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 62:1 - ព្រះគម្ពីរខ្មែរសាកល

ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​យើង​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម យើង​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ភ្លឺ​ដូច​ជា​ពន្លឺ​ភ្លើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សម្ងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ

សូមមើលជំពូក

អាល់គីតាប

យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

សូមមើលជំពូក



អេសាយ 62:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ខ្ញុំ​មិន​នឹកចាំ​នាង ប្រសិនបើ​ខ្ញុំ​មិន​ដាក់​យេរូសាឡិម​ឲ្យ​ខ្ពស់ជាង​អំណរ​ដ៏ខ្លាំងបំផុត​របស់ខ្ញុំ​ទេ សូមឲ្យ​អណ្ដាត​របស់ខ្ញុំ​នៅជាប់​នឹង​ក្រអូមមាត់​របស់ខ្ញុំ​ចុះ​!


សូម​ប្រព្រឹត្តល្អ​ដល់​ស៊ីយ៉ូន​តាម​សេចក្ដីសន្ដោស​របស់ព្រះអង្គ សូម​សាងសង់​កំពែង​យេរូសាឡិម​ផង​។


រីឯ​គន្លង​របស់​មនុស្ស​សុចរិត​ដូចជា​ពន្លឺអរុណ​ដែល​ភ្លឺឡើងៗ រហូតដល់​ថ្ងៃ​ពេញពន្លឺ​;


ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


អ្នក​នឹង​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីសុចរិត អ្នក​នឹង​នៅឆ្ងាយ​ពី​ការសង្កត់សង្កិន ដ្បិត​អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ ក៏​នឹង​នៅឆ្ងាយ​ពី​ការបំភ័យ ដ្បិត​វា​នឹង​មិន​ចូលមកជិត​អ្នក​ឡើយ​។


បើធ្វើដូច្នេះ ពន្លឺ​របស់អ្នក​នឹង​ធ្លាយចេញមក​ដូចជា​ពន្លឺអរុណ ហើយ​ការជាសះស្បើយ​របស់អ្នក​នឹង​ដុះឡើង​យ៉ាងឆាប់ រីឯ​សេចក្ដីសុចរិត​របស់អ្នក​នឹង​ដើរ​នៅមុខ​អ្នក ហើយ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ការពារខាងក្រោយ​អ្នក​។


ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​! ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។


មើល៍! សេចក្ដីងងឹត​នឹង​គ្របលើ​ផែនដី ភាពងងឹតដ៏ក្រាស់​នឹង​គ្របលើ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះយេហូវ៉ា​នឹង​រះឡើង​មកលើ​អ្នក ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​ត្រូវបាន​ឃើញ​នៅលើ​អ្នក​។


ព្រះយេហូវ៉ា​នឹង​កាន់កាប់​យូដា​ជា​ចំណែក​របស់ព្រះអង្គ នៅក្នុង​ទឹកដី​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​នឹង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​។


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ការងារច្រូតកាត់ច្រើន​មែន ប៉ុន្តែ​មាន​កម្មករ​តិច​ទេ​។ ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់​ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់របស់​ព្រះអង្គ​។


ជាទីបញ្ចប់ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយចេញយ៉ាងឆាប់រហ័ស ហើយ​ត្រូវបាន​លើកតម្កើងសិរីរុងរឿង ដូចដែល​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ


ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។