Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:25 - ព្រះគម្ពីរខ្មែរសាកល

25 ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប​ ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​អាច​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ចូល​ជិត​ព្រះ​តាម​រយៈ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​ទូល​អង្វរ​ឲ្យ​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះអង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:25
44 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។


តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


បើសិនជា​យ៉ាងនោះ ព្រះ​របស់យើងខ្ញុំ​ដែល​យើងខ្ញុំ​គោរពបម្រើ អាច​រំដោះ​យើងខ្ញុំ​ពី​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​បាន​។ ព្រះរាជា​អើយ ព្រះ​នឹង​រំដោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ព្រះករុណា​ជាមិនខាន​!


ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។


កាល​ទ្រង់​យាង​ចូលទៅជិត​រូង​នោះ ទ្រង់​ស្រែកហៅ​ដានីយ៉ែល​ដោយ​សំឡេង​យ៉ាងសោកសៅ​។ ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ដានីយ៉ែល​អ្នកបម្រើ​របស់​ព្រះ​ដ៏មានព្រះជន្មរស់​អើយ តើ​ព្រះ​របស់អ្នក ដែល​អ្នក​គោរពបម្រើ​ជានិច្ច​នោះ បាន​រំដោះ​អ្នក​ពី​តោ​បាន​ឬទេ​?”។


ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការនោះ ដើម្បីឲ្យ​ព្រះ​បិតា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ព្រះបុត្រា​។


ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។


ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​!


តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។


តើ​នរណា​អាច​ផ្ដន្ទាទោស​បាន​? ដ្បិត​គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ទេតើ ដែល​សុគត ហើយ​លើសពីនេះទៅទៀត ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ព្រមទាំង​គង់នៅ​ខាងស្ដាំ​ព្រះ ទូលអង្វរ​ជំនួស​យើង​ផង​!


ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។


ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។


នៅក្នុង​ព្រះគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ផ្លូវចូល​ទៅឯ​ព្រះ ដោយ​ភាពក្លាហាន ទាំង​ទុកចិត្ត​។


ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——


ព្រះអង្គ​នឹង​បំផ្លាស់បំប្រែ​រូបកាយ​តូចទាប​របស់យើង​នេះ ឲ្យ​បាន​ដូច​ព្រះកាយ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឫទ្ធានុភាព​ដែល​អាច​ទាំង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ​៕


ជាការពិត​មាន​ព្រះ​តែមួយអង្គគត់ មាន​អ្នកកណ្ដាល​តែមួយគត់​រវាង​ព្រះ និង​មនុស្ស គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​មនុស្ស​;


ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ​បាន​។


បើគ្មាន​ជំនឿ នោះ​មិនអាច​គាប់ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ដែល​ចូលទៅជិត​ព្រះ ត្រូវតែ​ជឿ​ថា​ព្រះ​មាននៅ​មែន ព្រមទាំង​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទានរង្វាន់​ដល់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ​។


ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។


ដោយសារ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​ក្នុង​ការ​ល្បងល ដូច្នេះ​ព្រះអង្គ​អាច​ជួយ​អ្នក​ដែល​ត្រូវបាន​ល្បងល​ដែរ​៕


យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។


ដោយ​ធ្វើជា​បូជាចារ្យ​មិនមែន​ស្របតាម​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ខាងសាច់ឈាម​នោះ​ទេ គឺ​ស្របតាម​អំណាច​នៃ​ជីវិត​ដែលមិនអាចបំផ្លាញបាន


ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។


ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។


ក្នុងករណីនេះ មនុស្ស​ដែល​រមែងតែងតែ​ស្លាប់​ជា​អ្នក​យក​តង្វាយមួយភាគដប់ រីឯ​ក្នុងករណីនោះ​វិញ ទ្រង់​ត្រូវបាន​ធ្វើបន្ទាល់​ថា​មានព្រះជន្មរស់​។


ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម