អេសាយ 60:2 - ព្រះគម្ពីរខ្មែរសាកល2 មើល៍! សេចក្ដីងងឹតនឹងគ្របលើផែនដី ភាពងងឹតដ៏ក្រាស់នឹងគ្របលើជាតិសាសន៍នានា ប៉ុន្តែព្រះយេហូវ៉ានឹងរះឡើងមកលើអ្នក ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងត្រូវបានឃើញនៅលើអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង សូមមើលជំពូកអាល់គីតាប2 មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់អុលឡោះតាអាឡារះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ទ្រង់ក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ សូមមើលជំពូក |