Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 62:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​យើង​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម យើង​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ភ្លឺ​ដូច​ជា​ពន្លឺ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សម្ងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

សូមមើលជំពូក ចម្លង




អេសាយ 62:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិន​ជា​ខ្ញុំ​មិន​រឭក​ដល់​ឯង គឺ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ក្រុង​យេរូ‌សាឡិម ជា​ជាង​សេចក្ដី​អំណរ​យ៉ាង​សំខាន់​របស់​ខ្ញុំ នោះ​សូម​ឲ្យ​អណ្តាត​ខ្ញុំ​ជាប់​នៅ​ក្រអូម‌មាត់​ចុះ


៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​បំណង​ព្រះ‌ហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង


តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង


ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ


អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ​ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សំរាប់​ពួក​អ៊ីស្រាអែល ដែល​ជា​សិរី‌ល្អ​របស់​អញ។


ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ


យ៉ាង​នោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូច​ជា​រស្មី​អរុណ ហើយ​សេចក្ដី​សុខ​ស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការ‌ពារ​ពី​ក្រោយ​ឯង


ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ


ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន‌ជាតិ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង


ឯ​ទី​ក្រុង​នេះ នឹង​បាន​សំរាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សំរាប់​ជា​សេចក្ដី​សរសើរនឹង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ នឹង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។


ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ទ្រង់ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ស្រុក​យូដា​ទុក​ជា​ចំណែក​មរដក​នៃ​ទ្រង់ នៅ​ក្នុង​ស្រុក​បរិសុទ្ធ ហើយ​ទ្រង់​នឹង​រើស​យក​ក្រុង​យេរូ‌សាឡិម​ទៀត


ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។


ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់


មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​ដំកើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ


ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។


តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម