Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 62:2 - ព្រះគម្ពីរខ្មែរសាកល

2 ប្រជាជាតិ​នានា​នឹង​ឃើញ​សេចក្ដីសុចរិត​របស់អ្នក ស្ដេច​ទាំងអស់​នឹង​ឃើញ​សិរីរុងរឿង​របស់អ្នក​; អ្នក​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​ថ្មី​ដែល​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​នឹង​កំណត់​ឲ្យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​អ្នក ហើយ​សេចក្ដី​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​អ្នក​ដែរ អ្នក​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​សម្រេច​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុងរឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ស្ដេច​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​ឯង​ដែរ ឯង​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំរេច​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុង‌រឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ។

សូមមើលជំពូក ចម្លង




អេសាយ 62:2
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ចំណែកឯ​សារ៉ាយ​ប្រពន្ធ​របស់អ្នក អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ាយ​ទៀតឡើយ គឺ​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ា​វិញ​។


ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​អាប់រ៉ាម​ទៀត​ឡើយ គឺ​ឈ្មោះ​របស់អ្នក​ត្រូវ​ហៅថា​អ័ប្រាហាំ​វិញ ដ្បិត​យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​។


បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។


ព្រះយេហូវ៉ា​បាន​សម្ដែង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ព្រះអង្គ​បាន​បើកបង្ហាញ​សេចក្ដីសុចរិត​របស់ព្រះអង្គ នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​នានា​។


រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។


ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!


គឺ​អស់អ្នក​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង និង​អ្នកដែល​យើង​បាន​និម្មិតបង្កើត​សម្រាប់​សិរីរុងរឿង​របស់យើង ជា​អ្នកដែល​យើង​បាន​សូន ក៏​បាន​បង្កើត​ពួកគេ​ឡើង”។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ខ្លោងទ្វារ​របស់អ្នក​នឹង​បើកចំហ​ជានិច្ច គឺ​មិន​បិទ​ទាំងយប់ទាំងថ្ងៃ ដើម្បី​នាំ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​មក​ឯ​អ្នក ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​ក៏​ត្រូវបាន​នាំមក​ដែរ​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​នានា កូនចៅ​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​នៅកណ្ដាល​ជាតិសាសន៍​ទាំងឡាយ​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​ទទួលស្គាល់​ពួកគេ​ថា ពួកគេ​ជា​ពូជពង្ស​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​។


គេ​នឹង​ហៅ​ពួកគេ​ថា ‘ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ដែល​ត្រូវ​ព្រះយេហូវ៉ា​ប្រោសលោះ’ រីឯ​អ្នក​ក៏​ត្រូវគេ​ហៅថា ‘ទីក្រុង​ដែល​ត្រូវគេ​ស្វែងរក ដែល​មិន​ត្រូវបាន​បោះបង់ចោល’”៕


អ្នក​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ត្រូវបាន​បោះបង់ចោល” ហើយ​ទឹកដី​របស់អ្នក​ក៏​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ស្ងាត់ជ្រងំ” ដែរ គឺ​អ្នក​នឹង​ត្រូវគេ​ហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយ​ទឹកដី​របស់អ្នក​នឹង​ត្រូវគេ​ហៅថា “មានប្ដី” វិញ ពីព្រោះ​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​អ្នក ហើយ​ទឹកដី​របស់អ្នក​នឹង​មានប្ដី​។


អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បៅ ហើយ​ឆ្អែត​ដោយ​ដោះ​នៃ​ការលួងលោម​របស់នាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជញ្ជក់ ហើយ​រីករាយ​ដោយ​ដោះ​ដ៏ឧត្ដម​របស់នាង​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។


ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។


គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង”។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ’។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម