អេសាយ 57:13 - ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកស្រែកយំ ចូរឲ្យអ្វីដែលអ្នកបានប្រមូលទុក រំដោះអ្នកចុះ! ប៉ុន្តែខ្យល់នឹងផាត់ពួកវាទៅទាំងអស់ ខ្យល់ដង្ហើមនឹងយកពួកវាទៅ រីឯអ្នកដែលជ្រកកោនក្នុងយើងវិញ នឹងទទួលទឹកដីជាមរតក ហើយកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកស្រែកអង្វរករ ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។ អាល់គីតាប ពេលអ្នកស្រែកអង្វរករ ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។ |
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
ជាការពិត អ្នកដែលមានព្រះពរពីព្រះអង្គ នឹងទទួលផែនដីជាមរតក រីឯអ្នកដែលត្រូវព្រះអង្គដាក់បណ្ដាសា នឹងត្រូវបានកាត់ចេញ។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ជាការពិត មនុស្សដែលធ្វើអាក្រក់នឹងត្រូវបានកាត់ចេញ រីឯអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ានឹងទទួលផែនដីជាមរតក។
មុនភ្លើងបន្លាប៉ះឆ្នាំងរបស់អ្នករាល់គ្នា ព្រះអង្គនឹងផាត់យកទៅ ទោះបីជាវាស្រស់ ឬឆេះក៏ដោយ។
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
ជាការពិត ព្រះអង្គបានជាបន្ទាយដល់អ្នកក្រខ្សត់ ជាបន្ទាយដល់មនុស្សខ្វះខាតក្នុងទុក្ខវេទនារបស់គេ ជាជម្រកពីព្យុះ ជាម្លប់ពីកម្ដៅ ដ្បិតដង្ហើមរបស់មនុស្សកាចសាហាវ ដូចជាព្យុះបក់បោកជញ្ជាំង។
ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។
អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ក្នុងវេលានៃការសន្ដោស យើងបានឆ្លើយនឹងអ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក។ យើងនឹងរក្សាអ្នក ហើយតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់បណ្ដាជន ដើម្បីស្ដារទឹកដីនេះឡើងវិញ ដើម្បីកាន់កាប់មរតកដែលជាទីស្ងាត់ជ្រងំ
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។
រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’
ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
ពួកគេនឹងនាំបងប្អូនទាំងអស់របស់អ្នករាល់គ្នាចេញមកពីអស់ទាំងប្រជាជាតិ ទុកជាតង្វាយដល់ព្រះយេហូវ៉ា ដោយឲ្យជិះសេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និងអូដ្ឋមកយេរូសាឡិមភ្នំដ៏វិសុទ្ធរបស់យើង ដូចដែលកូនចៅអ៊ីស្រាអែលនាំតង្វាយមកដំណាក់របស់ព្រះយេហូវ៉ា ក្នុងភាជនៈបរិសុទ្ធ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា: ‘ដូចដែលយើងបានស្រែកហៅ ប៉ុន្តែគេមិនបានស្ដាប់យ៉ាងណា គេក៏ស្រែកហៅ ប៉ុន្តែយើងនឹងមិនស្ដាប់យ៉ាងនោះដែរ។