Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:25 - ព្រះគម្ពីរខ្មែរសាកល

25 មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ តែងតែ​បាន​ចម្រើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា តែងតែ​បាន​ចំរើន​ឡើង។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:25
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ មនុស្ស​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ មានពរ​ហើយ​!​៕


សម្អប់​បង្កឲ្យមាន​ជម្លោះ រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។


ព្រះយេហូវ៉ា​មិន​ឲ្យ​មនុស្ស​សុចរិត​ស្រេកឃ្លាន​ឡើយ ប៉ុន្តែ​ព្រះអង្គ​ច្រាន​ចំណង់លោភលន់​របស់​មនុស្ស​អាក្រក់​ចោល​។


មនុស្សមានចិត្តសទ្ធា​នឹង​ចម្រើនឡើង ហើយ​អ្នកដែល​ស្រោច អ្នកនោះ​ក៏​នឹង​ត្រូវបាន​ស្រោច​វិញ​ដែរ​។


ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។


មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។


ពន្លឺ​នៃ​ភ្នែក​ធ្វើឲ្យ​ចិត្ត​អរសប្បាយ ហើយ​ដំណឹង​ល្អ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។


មនុស្ស​ក្អេងក្អាង និង​ឆ្មើងឆ្មៃ មាន​ឈ្មោះ​ថា “មនុស្សចំអកឡកឡឺយ” ជា​អ្នកដែល​ប្រព្រឹត្ត​ដោយ​ភាពក្រអឺតក្រទម​ហួសប្រមាណ​។


ចូរ​បណ្ដេញ​មនុស្សចំអកឡកឡឺយ​ចេញ នោះ​ទំនាស់​នឹង​ចេញទៅ ហើយ​ការប្រកែកគ្នា និង​សេចក្ដីអាម៉ាស់​ក៏​លែងមាន​ដែរ​។


មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


តាមពិត ការគោរពព្រះ​ដោយ​ចិត្តស្កប់ស្កល់ ជា​ការបានកម្រៃ​ដ៏ធំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម