Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:12 - ព្រះគម្ពីរខ្មែរសាកល

12 យើង​នឹង​លាតត្រដាង​អ្វីដែល​អ្នក​ហៅថា ‘ភាពសុចរិត’ និង​ទង្វើ​របស់អ្នក ប៉ុន្តែ​វា​មិនមែន​ជាប្រយោជន៍​ដល់​អ្នក​ទេ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត និង​ការ​ប្រព្រឹត្ត​របស់​អ្នក តែ​គ្មាន​ប្រយោជន៍​ដល់​អ្នក​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត​នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 57:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! ពួកអ្នកដែល​រកទីជម្រៅ​ដើម្បី​លាក់​ផែនការ​របស់ខ្លួន​ពី​ព្រះយេហូវ៉ា​! កិច្ចការ​របស់ពួកគេ​នៅ​ក្នុង​ទីងងឹត ហើយ​ពួកគេ​និយាយថា​៖ “តើ​មាន​អ្នកណា​មើលឃើញ​ពួកយើង​? តើ​មាន​អ្នកណា​ស្គាល់​ពួកយើង​?”។


អស់អ្នក​ដែល​បង្កើត​រូបឆ្លាក់​គឺ​ឥតបានការ ហើយ​របស់ដែល​ពួកគេ​ពេញចិត្ត​នោះ ក៏​ឥតប្រយោជន៍​ដែរ​។ សាក្សី​របស់ពួកគេ​មើលមិនឃើញ ហើយ​មិន​ដឹង​ផង ដូច្នេះ​ពួកគេ​នឹង​អាម៉ាស់មុខ​។


“ចូរ​ស្រែក​អស់ពី​បំពង់ក កុំ​ទប់​ឡើយ​! ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ដូចជា​ស្នែង ចូរ​ប្រកាស​ដល់​ប្រជារាស្ត្រ​របស់យើង​នូវ​ការបំពាន​របស់ពួកគេ និង​ដល់​វង្សត្រកូល​យ៉ាកុប​នូវ​បាប​របស់ពួកគេ​។


ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។ មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​; យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?


នូវ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា និង​អំពើទុច្ចរិត​របស់​ដូនតា​អ្នករាល់គ្នា​ផង ដោយព្រោះ​អ្នករាល់គ្នា​បាន​ដុតគ្រឿងក្រអូប​នៅលើ​ភ្នំ​នានា ហើយ​ត្មះតិះដៀល​យើង​នៅលើ​ទីទួល​ទាំងឡាយ ដូច្នេះ​យើង​នឹង​វាល់​សំណង​នៃទង្វើ​ពីមុន​របស់ពួកគេ ដាក់​លើ​ទ្រូង​របស់ពួកគេ”។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដ្បិត​យើង​ស្គាល់​ទង្វើ និង​គំនិត​របស់ពួកគេ​។ នឹង​មានពេល​មកដល់​ដើម្បី​ប្រមូល​អស់ទាំង​ប្រជាជាតិ និង​ភាសា នោះ​ពួកគេ​នឹង​មក ហើយ​ឃើញ​សិរីរុងរឿង​របស់យើង​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


ពួកគេ​ធ្វើ​កិច្ចការ​ទាំងអស់​ដើម្បីឲ្យ​គេ​ឃើញ​។ ពួកគេ​ពង្រីក​ប្រអប់ព្រះបន្ទូល​របស់​ពួកគេ ហើយ​ធ្វើ​រំយោល​អាវឲ្យ​វែង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម