Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:29 - ព្រះគម្ពីរខ្មែរសាកល

29 មនុស្ស​សុចរិត​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រស់នៅ​ទីនោះ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់អ្នកនោះ​នឹង​ស្នាក់នៅ​ក្នុង​ភាពមានពរ ហើយ​ពូជពង្ស​របស់អ្នកនោះ​នឹង​ទទួល​ផែនដី​ជាមរតក​។


រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​អស់ទាំង​ថ្ងៃ​របស់​មនុស្ស​គ្រប់លក្ខណ៍ ហើយ​មរតក​របស់ពួកគេ​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។


ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ នោះ​អ្នក​នឹង​រស់នៅ​ជារៀងរហូត


ជាការពិត មនុស្សដែល​ធ្វើអាក្រក់​នឹង​ត្រូវបាន​កាត់ចេញ រីឯ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​នឹង​ទទួល​ផែនដី​ជាមរតក​។


ជាការពិត មនុស្ស​ទៀងត្រង់​នឹង​រស់នៅ​លើ​ផែនដី ហើយ​មនុស្ស​គ្រប់លក្ខណ៍​នឹង​នៅសល់​លើ​ផែនដី


កាលណា​អ្នក​ស្រែកយំ ចូរឲ្យ​អ្វីដែល​អ្នក​បានប្រមូលទុក រំដោះ​អ្នក​ចុះ​! ប៉ុន្តែ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ​ទាំងអស់ ខ្យល់ដង្ហើម​នឹង​យក​ពួកវា​ទៅ រីឯ​អ្នកដែល​ជ្រកកោន​ក្នុង​យើង​វិញ នឹង​ទទួល​ទឹកដី​ជាមរតក ហើយ​កាន់កាប់​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។


អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម