Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:11 - ព្រះគម្ពីរខ្មែរសាកល

11 រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 រីឯ​មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មត៌ក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​ ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។


ព្រលឹង​របស់អ្នកនោះ​នឹង​ស្នាក់នៅ​ក្នុង​ភាពមានពរ ហើយ​ពូជពង្ស​របស់អ្នកនោះ​នឹង​ទទួល​ផែនដី​ជាមរតក​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


នៅ​ថ្ងៃ​របស់ទ្រង់ មនុស្ស​សុចរិត​នឹង​លូតលាស់ ហើយ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ រហូតដល់​លែងមាន​ព្រះចន្ទ​ទៀត​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


កាលណា​អ្នក​ស្រែកយំ ចូរឲ្យ​អ្វីដែល​អ្នក​បានប្រមូលទុក រំដោះ​អ្នក​ចុះ​! ប៉ុន្តែ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ​ទាំងអស់ ខ្យល់ដង្ហើម​នឹង​យក​ពួកវា​ទៅ រីឯ​អ្នកដែល​ជ្រកកោន​ក្នុង​យើង​វិញ នឹង​ទទួល​ទឹកដី​ជាមរតក ហើយ​កាន់កាប់​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


មានពរ​ហើយ អ្នក​ដែល​បន្ទាបខ្លួន ដ្បិត​ពួកគេ​នឹង​ទទួល​ផែនដីជាមរតក​។


“ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។


ធ្វើដូច្នេះ សេចក្ដីសុខសាន្ត​របស់​ព្រះ​ដែល​ហួស​អស់ទាំង​គំនិត នឹង​ការពារ​ចិត្ត និង​គំនិត​របស់អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


រីឯ​អ្នក​វិញ ‍ឱ មនុស្ស​របស់​ព្រះ​អើយ! ចូរ​គេចឲ្យផុត​ពី​សេចក្ដីទាំងនេះ​ទៅ​! ចូរ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និង​សេចក្ដីសុភាពរាបសា​។


ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម