ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 52:9 - ព្រះគម្ពីរខ្មែរសាកល

ទីបាក់បែក​របស់​យេរូសាឡិម​អើយ ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ

សូមមើលជំពូក

អាល់គីតាប

គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ​ប្រជា‌ជន របស់​ទ្រង់ ទ្រង់​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

សូមមើលជំពូក



អេសាយ 52:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ប្រជាជាតិ​នានា និង​អាណាចក្រ​ទាំងឡាយ​ប្រមូល​គ្នា​ដើម្បី​បម្រើ​ព្រះយេហូវ៉ា”។


ផែនដី​ទាំងមូល​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ ចូរ​ច្រៀងសរសើរតម្កើង​!


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


ផែនដី​ទាំងមូល​បាន​សម្រាក ក៏​បាន​ស្ងៀមស្ងប់ គេ​បាន​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​។


ព្រះ​របស់អ្នករាល់គ្នា​មានបន្ទូលថា​៖ “ចូរ​កម្សាន្តចិត្ត ចូរ​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់យើង​!


យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!


យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់ ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។ ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់ ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


ពួកគេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​ឡើងវិញ ហើយ​ស្ដារ​ទីស្ងាត់ជ្រងំ​ពីមុន​ឡើងវិញ​; ពួកគេ​នឹង​ជួសជុល​ទីក្រុង​ខូចបង់ ដែល​ជា​ទីស្ងាត់ជ្រងំ​ពីជំនាន់មួយទៅជំនាន់មួយ​ផង​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “ស្ត្រី​អារ​ដែល​មិន​សម្រាល​កូន​អើយ ចូរ​អរសប្បាយ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​បន្លឺសំឡេង ហើយ​ស្រែកឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រី​ដែលគ្មានប្ដី មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅទៀត”។