Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 12:6 - ព្រះគម្ពីរខ្មែរសាកល

6 ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ធំ​ប្រសើរ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ធំ​ប្រសើរ​នៅ​កណ្តាល​ឯង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!

សូមមើលជំពូក ចម្លង




អេសាយ 12:6
40 ការដាក់ឲ្យឆ្លើយតបគ្នា  

“នេះ​ជា​ទីសម្រាក​របស់យើង​ជារៀងរហូត​; យើង​នឹង​រស់នៅ​ទីនេះ ពីព្រោះ​យើង​ប្រាថ្នាចង់បាន​នាង​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ពី​ស៊ីយ៉ូន គឺ​ព្រះអង្គដែល​គង់នៅ​យេរូសាឡិម​! ហាលេលូយ៉ា​!​៕


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ភ្នំ​មាន​កំពូលច្រើន​អើយ ហេតុអ្វីបានជា​ពួកអ្នក​សម្លឹងមើលទៅ​ភ្នំ​ដែល​ព្រះ​សព្វព្រះហឫទ័យ​គង់នៅ ដោយច្រណែន​ដូច្នេះ​? ជាការពិត ព្រះយេហូវ៉ា​នឹង​គង់នៅ​ជាដរាប​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ក៏​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណបុរាណ ចំពោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ដែរ​! អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណហាប​!


ដ្បិត​ខែល​របស់យើងខ្ញុំ​ជារបស់​ព្រះយេហូវ៉ា ហើយ​ព្រះមហាក្សត្រ​របស់យើងខ្ញុំ​ជារបស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​ដែល​គង់លើបល្ល័ង្ក​នៅ​ស៊ីយ៉ូន ចូរ​ប្រកាស​អំពី​កិច្ចការ​របស់ព្រះអង្គ​នៅក្នុងចំណោម​បណ្ដាជន


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។


ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ថា​៖ “ប្រជារាស្ត្រ​របស់យើង​ដែល​រស់នៅ​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​អាស្ស៊ីរី​ឡើយ ទោះបីជា​ពួកគេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​របស់ពួកគេ​ឡើង​ទាស់នឹង​អ្នក ដូច​របៀប​ជនជាតិអេហ្ស៊ីប​ក៏ដោយ​។


ពួកគេ​នឹង​បន្លឺ​សំឡេង​របស់ពួកគេ ពួកគេ​នឹង​ច្រៀងដោយអំណរ​; ពួកគេ​នឹង​ស្រែកហ៊ោ​ពី​ទិសខាងលិច ដោយព្រោះ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​។


ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


ប្រជាជន​នៃ​ស៊ីយ៉ូន ដែល​រស់នៅ​យេរូសាឡិម​អើយ អ្នក​នឹង​មិន​យំ​ទៀតឡើយ​។ ព្រះអង្គ​នឹង​មេត្តា​ដល់​អ្នក​ជាប្រាកដ​ចំពោះ​សំឡេង​ស្រែកយំ​របស់អ្នក​។ កាលណា​ព្រះអង្គ​ទ្រង់​ឮ ព្រះអង្គ​នឹង​ឆ្លើយ​មក​អ្នក​។


ផ្ទុយទៅវិញ ព្រះយេហូវ៉ា​ដ៏ធំឧត្ដម​គង់នៅ​ទីនោះ​សម្រាប់​ពួកយើង ជា​កន្លែង​ដែល​មាន​ទន្លេ និង​ព្រែក​ធំទូលាយ ដែល​គ្មាន​សំពៅ​មាន​ច្រវា​ទៅមក​នៅ​ទីនោះ ក៏​គ្មាន​នាវា​ដ៏រុងរឿង​ឆ្លងកាត់​ទីនោះ​ដែរ​។


គ្មាន​អ្នកស្រុក​និយាយថា​៖ “ខ្ញុំ​មានជំងឺ” ទៀតឡើយ ប្រជាជន​ដែល​រស់នៅ​ទីនោះ​នឹង​ត្រូវបាន​លើកលែងទោស​ចំពោះ​អំពើទុច្ចរិត​៕


ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។ ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕


“ស្ត្រី​អារ​ដែល​មិន​សម្រាលកូន​អើយ ចូរ​ច្រៀងដោយអំណរ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ ហើយ​ស្រែកហ៊ោឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រីដែល​ត្រូវគេ​បោះបង់ចោល មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រីដែល​មានប្ដី​ទៅទៀត”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


ដ្បិត​មើល៍! ខ្ញុំ​នឹង​បក់​ដៃ​របស់ខ្ញុំ​ទាស់នឹង​ពួកគេ ហើយ​ពួកគេ​នឹង​ទៅជា​ជ័យភណ្ឌ​ដល់​ពួក​បាវបម្រើ​របស់ខ្លួន​! នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម