Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 61:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​ឡើងវិញ ហើយ​ស្ដារ​ទីស្ងាត់ជ្រងំ​ពីមុន​ឡើងវិញ​; ពួកគេ​នឹង​ជួសជុល​ទីក្រុង​ខូចបង់ ដែល​ជា​ទីស្ងាត់ជ្រងំ​ពីជំនាន់មួយទៅជំនាន់មួយ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​នឹង​សង់​អស់​ទាំង​ទីក្រុង ដែល​ខូច‌បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់ និង​ទី​កន្លែង​ដែល​ចោល​ស្ងាត់​ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​នឹង​សង់​អស់​ទាំង​ទី ដែល​ខូច​បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំង​ពី​ច្រើន​ដំណ​ត​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 61:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​របស់អ្នក​ឡើងវិញ​; អ្នក​នឹង​តាំង​គ្រឹះ​នៃ​ជំនាន់ជាច្រើន​ឡើង​; អ្នក​នឹង​ត្រូវបាន​ហៅថា ‘អ្នក​ជួសជុល​ចន្លោះបាក់បែក’ ក៏​នឹង​ត្រូវបាន​ហៅថា ‘អ្នកដែល​ស្ដារ​ផ្លូវ​ឡើងវិញ​ដើម្បីឲ្យ​បាន​រស់នៅ’។


មក៍! មើល​កិច្ចការ​របស់​ព្រះយេហូវ៉ា​ចុះ​! គឺ​របៀបដែល​ព្រះអង្គ​បាន​ទម្លាក់​ការហិនវិនាស​លើ​ផែនដី


សូម​លើក​ព្រះបាទា​របស់ព្រះអង្គ​មកឯ​ទីបាក់បែក​ជាដរាប​; ខ្មាំងសត្រូវ​បាន​ធ្វើការអាក្រក់​គ្រប់យ៉ាង​នៅក្នុង​ទីវិសុទ្ធ​!


ទីបាក់បែក​របស់​យេរូសាឡិម​អើយ ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។


“ចូរ​ប្រកាស​ម្ដងទៀត​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ទីក្រុង​ទាំងឡាយ​របស់យើង​នឹង​រីកសាយ​ដោយ​សេចក្ដីចម្រើន​ម្ដងទៀត ហើយ​ព្រះយេហូវ៉ា​នឹង​កម្សាន្តចិត្ត​ស៊ីយ៉ូន​ម្ដងទៀត ព្រមទាំង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​ផង”’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម