Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:27 - ព្រះគម្ពីរខ្មែរសាកល

27 ដ្បិត​មាន​សរសេរ​ទុកមក​ថា​: “ស្ត្រី​អារ​ដែល​មិន​សម្រាល​កូន​អើយ ចូរ​អរសប្បាយ​! ស្ត្រី​ដែល​មិន​ឈឺពោះឆ្លងទន្លេ​អើយ ចូរ​បន្លឺសំឡេង ហើយ​ស្រែកឡើង​! ដ្បិត​កូន​ៗ​របស់​ស្ត្រី​ដែលគ្មានប្ដី មាន​ច្រើន​ជាង​កូន​ៗ​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅទៀត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ ឱ​ស្រ្តី​អារ​ដែល​មិន​បង្កើត​កូន​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ឱ​ស្ដ្រី​ដែល​មិន​ស្គាល់​ការ​ឈឺ​ចាប់​នៅពេល​សម្រាល​កូន​អើយ!​ ចូរ​បន្លឺ​សំឡេង​ ហើយ​ស្រែក​ចុះ​ ព្រោះ​កូន​របស់​ស្ត្រី​ឯកោ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! ឱ​ស្ត្រី​ដែល​មិន​ឈឺ​នឹង​សម្រាល​អើយ ចូរ​បន្លឺសំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ព្រោះ​កូន​របស់​ស្ត្រី​ដែល​គេ​បោះ​បង់​ចោលនោះ មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដ្បិត​មាន​ចែង​ទុក​មក​ថា: «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ»

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «នាង​ជា​ស្ដ្រី​អារ នាង​ជា​ស្ដ្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ដ្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ដ្រី ដែល​មាន​ប្ដី​ទៅ​ទៀត។»

សូមមើលជំពូក ចម្លង




កាឡាទី 4:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្ត្រី​អារ​រស់នៅ​ក្នុង​ផ្ទះ ហើយឲ្យនាងទៅជា​ម្ដាយ​ដ៏រីករាយ​របស់​កូន​ៗ​វិញ​។ ហាលេលូយ៉ា​!​៕


ពេលនោះ អ្នក​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘តើ​នរណា​បាន​បង្កើត​កូនទាំងនេះ​ឲ្យ​ខ្ញុំ​? ដ្បិត​ខ្ញុំ​បាន​ព្រាត់កូន ហើយ​អារ ក៏​ត្រូវបាន​ជម្លៀស ព្រមទាំង​ត្រូវបាន​ដេញចេញ​ផង ដូច្នេះ​តើ​នរណា​បាន​ចិញ្ចឹម​កូនទាំងនេះ​? មើល៍! ខ្ញុំ​ត្រូវបាន​ចោល​នៅតែម្នាក់ឯង ចុះ​កូនទាំងនេះ​មកពី​ណា​?’”។


កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​កំពុង​ឈឺពោះឆ្លងទន្លេ​ម្ដងទៀត​ដើម្បី​អ្នករាល់គ្នា រហូតទាល់តែ​ព្រះ​គ្រីស្ទ​មានរូបរាងឡើង​ក្នុង​អ្នករាល់គ្នា​!


ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម