Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:12 - ព្រះគម្ពីរខ្មែរសាកល

12 “យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 51:12
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៅខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ជា​ដី​វិញ​; នៅ​ថ្ងៃ​នោះ ផែនការ​របស់គេ​ក៏​វិនាស​អស់​។


ទោះបីជា​មនុស្ស​អាក្រក់​លូតលាស់​ដូច​ស្មៅ ហើយ​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចម្រើនឡើង​ក៏ដោយ ក៏វាបានដូច្នោះ​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បំផ្លាញ​ទៅ​ជារៀងរហូត​។


មនុស្ស​ជាច្រើន​ស្វែងរក​ក្ដីសន្ដោស​ពី​មេគ្រប់គ្រង ប៉ុន្តែ​សេចក្ដីយុត្តិធម៌​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕


ព្រះ​របស់អ្នករាល់គ្នា​មានបន្ទូលថា​៖ “ចូរ​កម្សាន្តចិត្ត ចូរ​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់យើង​!


យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


ទីបាក់បែក​របស់​យេរូសាឡិម​អើយ ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។


តើ​អ្នក​បាន​ភិតភ័យ និង​ខ្លាច​អ្នកណា បានជា​អ្នក​កុហក ហើយ​មិន​បាន​នឹកចាំ​អំពី​យើង ក៏មិន​បាន​យកចិត្តទុកដាក់​ដូច្នេះ​? តើ​យើង​មិន​បាន​នៅស្ងៀម​ជាយូរមកហើយ​ទេ​ឬ បានជា​អ្នក​មិន​កោតខ្លាច​យើង​?


ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ


ដូចដែល​កូន​ត្រូវ​ម្ដាយ​លួងលោម​យ៉ាងណា យើង​នឹង​លួងលោម​អ្នករាល់គ្នា​យ៉ាងនោះដែរ គឺ​អ្នករាល់គ្នា​នឹង​ត្រូវបាន​លួងលោម​នៅ​យេរូសាឡិម”។


“កុំ​ហៅថា​ការឃុបឃិត ចំពោះ​អ្វី​ដែល​ប្រជាជន​នេះ​ហៅថា​ការឃុបឃិត​នោះ​ឡើយ​។ កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏​កុំ​តក់ស្លុត​ដែរ​។


កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។


ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម