Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:9 - អាល់គីតាប

9 គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ​ប្រជា‌ជន របស់​ទ្រង់ ទ្រង់​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ទីបាក់បែក​របស់​យេរូសាឡិម​អើយ ចូរ​ហ៊ោកញ្ជ្រៀវ ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ

សូមមើលជំពូក ចម្លង




អេសាយ 52:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា ហើយ​ប្រជា‌ជន​ពី​នគរ​ទាំង‌ឡាយ នាំ​គ្នា​គោរព​បម្រើ​អុលឡោះ‌តាអាឡា។


មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ‌តាអាឡា​ដោយ​អំណរ! ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ច្រៀង គីតាបសាបូរ!


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


ឥឡូវ​នេះ ផែនដី​ទាំង​មូល​បាន​សុខ‌សាន្ត‌ត្រាណ មនុស្ស‌ម្នា​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ


អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​មាន​បន្ទូល​ថា៖ «ចូរ​ជួយ​សំរាល​ទុក្ខ​ប្រជា‌ជន​របស់​យើង កុំ​បង្អង់​ឡើយ!


ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កូន​ចៅ របស់​យ៉ាកកូប​អើយ ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។


យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា អុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​ទ្រង់​មក​វិញ​ហើយ!។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។


មែន​ហើយ! អុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។


ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។


ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ ដូច​ស្ត្រី​សំរាល​កូន​ទៅ! ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។ នៅ​ទី​នេះ អុលឡោះ‌តាអាឡា​នឹង​រំដោះ​អ្នក ទ្រង់​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។


ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «នាង​ជា​ស្ដ្រី​អារ នាង​ជា​ស្ដ្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ដ្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ដ្រី ដែល​មាន​ប្ដី​ទៅ​ទៀត។»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម