ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 5:16 - ព្រះគម្ពីរខ្មែរសាកល

ចំណែកឯ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​វិញ ព្រះអង្គ​នឹង​ត្រូវបាន​លើកតម្កើង​ដោយ​សេចក្ដីយុត្តិធម៌ ព្រះ​ដ៏វិសុទ្ធ​នឹង​បង្ហាញ​អង្គទ្រង់​ជាវិសុទ្ធ​ដោយ​សេចក្ដីសុចរិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សម្តែង ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រះ​ដ៏វិសុទ្ធ​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក



អេសាយ 5:16
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ក្នុង​ឫទ្ធានុភាព​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ព្រះចេស្ដា​របស់ព្រះអង្គ​៕


“ចូរ​ស្ងៀមស្ងប់​ទៅ ហើយ​ចូរ​ដឹង​ថា​យើង​ជា​ព្រះ​! យើង​នឹង​ត្រូវបាន​លើកតម្កើង​ក្នុងចំណោម​ប្រជាជាតិ​នានា យើង​នឹង​ត្រូវបាន​លើកតម្កើង​នៅលើ​ផែនដី”។


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​និយាយថា​៖ “ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​អំពី​កិច្ចការ​របស់ព្រះអង្គ​នៅក្នុងចំណោម​បណ្ដាជន ចូរ​រំលឹក​គេ​ថា​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​លើកតម្កើង​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ភាពក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ


ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។ សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!


យើង​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​ទៅជា​ខ្សែរង្វាស់ ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​ខ្សែប្រយោល​; ដុំទឹកកក​នឹង​បក់នាំយក​ជម្រក​នៃ​សេចក្ដីភូតភរ​ទៅ ហើយ​ទឹក​ដ៏ច្រើន​នឹង​ជន់លិច​ទីលាក់កំបាំង​។


ដ្បិត​កាលណា​គាត់​ឃើញ​កូនចៅ​របស់ខ្លួន​ដែលជា​ស្នាដៃ​របស់យើង​នៅកណ្ដាល​គាត់ ពួកគេ​នឹង​តម្កើង​នាម​របស់យើង​ជាវិសុទ្ធ ហើយ​តម្កើង​អង្គ​ដ៏វិសុទ្ធ​នៃ​យ៉ាកុប​ជាវិសុទ្ធ​ដែរ ព្រមទាំង​កោតខ្លាច​ព្រះ​នៃ​អ៊ីស្រាអែល​ផង​។


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ យើង​នឹង​ក្រោកឡើង ឥឡូវនេះ យើង​នឹង​លើក​ខ្លួនយើង​ឡើង ឥឡូវនេះ យើង​នឹង​ត្រូវបាន​តម្កើងឡើង​។


ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​ហើយ ពីព្រោះ​ព្រះអង្គ​គង់នៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​បំពេញ​ស៊ីយ៉ូន​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


ដ្បិត​យើង​ជា​យេហូវ៉ា​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ស្អប់​ការលួចប្លន់ និង​អំពើទុច្ចរិត​។ យើង​នឹង​ឲ្យ​រង្វាន់​ដល់​ពួកគេ​ដោយ​សេចក្ដីពិតត្រង់ ហើយ​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​ពួកគេ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​អ្នករាល់គ្នា​ចាត់ទុកជាវិសុទ្ធ​។ គឺ​ព្រះអង្គ​ជា​ទីភ័យខ្លាច​របស់អ្នករាល់គ្នា ហើយ​គឺ​ព្រះអង្គ​ជាទីតក់ស្លុត​របស់អ្នករាល់គ្នា​ដែរ​។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ចូរឲ្យ​អ្នករាល់គ្នា​បាន​វិសុទ្ធ ពីព្រោះ​យើង​វិសុទ្ធ”។


ដ្បិត​នេះ​ហើយ ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺឲ្យ​ធ្វើល្អ​ដើម្បី​បិទមាត់​នៃ​ភាពអវិជ្ជា​របស់​មនុស្ស​ល្ងង់​។


ផ្ទុយទៅវិញ ចូរ​អ្នករាល់គ្នា​តម្កើង​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​ទុក​ជា​វិសុទ្ធ​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ទាំង​ត្រៀមជាស្រេច​ជានិច្ច​ដើម្បី​ឆ្លើយការពារ នឹង​អ្នកណាក៏ដោយដែល​ទាមទារ​ហេតុផល​អំពី​សេចក្ដីសង្ឃឹម​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:


សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”។