Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 61:8 - ព្រះគម្ពីរខ្មែរសាកល

8 ដ្បិត​យើង​ជា​យេហូវ៉ា​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ស្អប់​ការលួចប្លន់ និង​អំពើទុច្ចរិត​។ យើង​នឹង​ឲ្យ​រង្វាន់​ដល់​ពួកគេ​ដោយ​សេចក្ដីពិតត្រង់ ហើយ​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នឹង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




អេសាយ 61:8
34 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


ព្រះអង្គ​បាន​ស្ថាបនា​សម្ពន្ធមេត្រីនេះ​ដល់​យ៉ាកុប​ទុកជា​បទបញ្ញត្តិ ដល់​អ៊ីស្រាអែល​ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌ ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត​; មនុស្ស​ទៀងត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​របស់ព្រះអង្គ​៕


យើង​នឹង​បង្រៀន​អ្នក ហើយ​ណែនាំ​អ្នក​ក្នុង​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយគំនិត​អ្នក ដោយទុក​ភ្នែក​យើង​នៅលើ​អ្នក​។


ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​; ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​សេចក្ដីអាក្រក់​; ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ​។


“ចូរ​ប្រមូល​វិសុទ្ធជន​របស់យើង​មក​ឯ​យើង គឺ​អ្នកដែល​តាំង​សម្ពន្ធមេត្រី​ជាមួយ​យើង​ដោយ​យញ្ញបូជា”។


កុំ​ទុកចិត្តលើ​ការសង្កត់សង្កិន​ឡើយ ក៏​កុំ​សង្ឃឹមដោយឥតប្រយោជន៍​លើ​ការលួចប្លន់​ដែរ​; ទោះបីជា​ទ្រព្យសម្បត្តិ​កើនឡើង​ក៏ដោយ ក៏​កុំ​ផ្ចង់ចិត្ត​លើវា​ឡើយ​។


ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


យើង​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​ទៅជា​ខ្សែរង្វាស់ ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​ខ្សែប្រយោល​; ដុំទឹកកក​នឹង​បក់នាំយក​ជម្រក​នៃ​សេចក្ដីភូតភរ​ទៅ ហើយ​ទឹក​ដ៏ច្រើន​នឹង​ជន់លិច​ទីលាក់កំបាំង​។


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


ចំណែកឯ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​វិញ ព្រះអង្គ​នឹង​ត្រូវបាន​លើកតម្កើង​ដោយ​សេចក្ដីយុត្តិធម៌ ព្រះ​ដ៏វិសុទ្ធ​នឹង​បង្ហាញ​អង្គទ្រង់​ជាវិសុទ្ធ​ដោយ​សេចក្ដីសុចរិត​។


ថ្វីត្បិតតែ​ភ្នំ​នានា​នឹង​ចាកចេញ​ទៅ ហើយ​ទីទួល​ទាំងឡាយ​រើចេញ​ក៏ដោយ ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​មិន​ចាកចេញ​ពី​អ្នក​ឡើយ ហើយ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសុខសាន្ត​របស់យើង​ក៏​មិន​រើចេញ​ដែរ​!”។ ព្រះយេហូវ៉ា​ដែល​អាណិតមេត្តា​អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​រក្សា​សេចក្ដីយុត្តិធម៌ ហើយ​អនុវត្ត​សេចក្ដីសុចរិត​ចុះ​! ដ្បិត​សេចក្ដីសង្គ្រោះ​របស់យើង​បាន​មក​ជិតបង្កើយ​ហើយ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នឹង​ត្រូវបាន​បើកសម្ដែង​ដែរ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដូចដែល​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី​ដែល​យើង​នឹង​បង្កើត​នោះ ស្ថិតស្ថេរ​នៅចំពោះ​យើង​យ៉ាងណា ពូជពង្ស និង​ឈ្មោះ​របស់អ្នករាល់គ្នា​ក៏​នឹង​ស្ថិតស្ថេរ​យ៉ាងនោះដែរ”។


អ្នករាល់គ្នា​ពោលថា​: ‘មើល៍! អីក៏​ពិបាក​ម្ល៉េះ​!’ ហើយ​បញ្ចេញសូរហ៊ឹះ​ដាក់​ការនោះ​។ អ្នករាល់គ្នា​នាំ​សត្វ​ដែល​ប្លន់យក សត្វ​ខ្ញើច និង​សត្វ​ឈឺ​មក គឺ​នាំមក​ជា​តង្វាយ​! តើ​ឲ្យ​យើង​ទទួល​វា​ពី​ដៃ​របស់អ្នករាល់គ្នា​ឬ​?”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


សូមឲ្យ​ព្រះអម្ចាស់​នាំ​ចិត្ត​របស់អ្នករាល់គ្នា​ទៅ​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម