Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 4:8 - ព្រះគម្ពីរខ្មែរសាកល

8 សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ​ ក៏​មាន​ភ្នែក​ពេញ​នៅ​ជុំវិញ​ខ្លួន​ និង​នៅ​ខាង​ក្នុង​ខ្លួន​ដែរ​ ក៏​ពោល​ពាក្យ​ឥត​ឈប់​ទាំង​យប់ទាំង​ថ្ងៃ​ថា៖​ «បរិសុទ្ធ​ បរិសុទ្ធ​ បរិសុទ្ធ​ គឺ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពីដើម គង់​នៅ​សព្វ​ថ្ងៃ​ ហើយ​ដែល​ត្រូវ​យាង​មក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំ‌មួយ មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ​វិញ និង​នៅ​ខាង​ក្នុង​ដែរ។ គេ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថា: «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ‌ជា‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ‌វិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ទ្រង់​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​មក!»។

សូមមើលជំពូក ចម្លង




វិវរណៈ 4:8
42 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។


ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។


ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។


“យើង​នឹង​ធ្វើជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើជា​កូនប្រុស​កូនស្រី​របស់យើង​។ ព្រះអម្ចាស់​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល​ដូច្នេះ” ៕


ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​នឹកចាំ​អំពី​ការនឿយហត់ និង​ការលំបាក​របស់យើង គឺ​យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ខណៈដែល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។


ចូរ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនអ្នក និង​សេចក្ដីបង្រៀន​របស់អ្នក ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីទាំងនេះ ដ្បិត​ដែល​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួនអ្នក និង​អ្នក​ដែល​ស្ដាប់តាម​អ្នក​ផង​៕


ចូរ​ប្រកាស​ព្រះបន្ទូល ចូរ​ពុះពារ ទោះបីជា​ត្រូវពេល ឬ​ខុសពេល​; ចូរ‍​ទូន្មាន ស្ដីប្រដៅ និង​លើកទឹកចិត្ត ដោយ​អស់ទាំង​ការអត់ធ្មត់ និង​ការបង្រៀន


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។


គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


ពេលនោះ សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន​បាន​ប្រគល់​ពែង​មាស​ប្រាំពីរ​ដល់​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​។ ពែងទាំងនោះ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាមពិត ពួកវា​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសម្គាល់​។ ពួកវា​ចេញទៅ​រក​ស្ដេច​នានា​នៃ​ពិភពលោក​ទាំងមូល ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏ធំ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


រួចមក ខ្ញុំ​ឮ​អាសនា​ពោលថា​៖ “មែនហើយ ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ‍! ការជំនុំជម្រះ​របស់ព្រះអង្គ​ត្រឹមត្រូវ ហើយ​សុចរិតយុត្តិធម៌​!”។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “អាម៉ែន​! ហាលេលូយ៉ា​!”។


ខ្ញុំ​មិន​ឃើញ​ព្រះវិហារ​នៅក្នុង​ទីក្រុងនោះ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏មានព្រះចេស្ដា និង​កូនចៀម ជា​ព្រះវិហារ​របស់​ទីក្រុងនោះ​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


នៅមុខ​បល្ល័ង្ក​មានអ្វី​ដូចជា​សមុទ្រ​កែវ​ស្រដៀងនឹង​កែវចរណៃ ហើយ​នៅ​កណ្ដាល​បល្ល័ង្ក និង​ជុំវិញ​បល្ល័ង្ក មាន​សត្វមានជីវិត​បួន​ដែល​មាន​ភ្នែក​ពេញខ្លួន ទាំង​នៅ​ខាងមុខ និង​ខាងក្រោយ​។


កាលណា​សត្វមានជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង កិត្តិយស និង​ការអរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!”។


អស់ទាំង​ទូតសួគ៌​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​ពួក​ចាស់ទុំ និង​ជុំវិញ​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​មុខ​នៅទៀប​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះ


ដោយហេតុនេះ ពួកគេ​ស្ថិត​នៅមុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​បម្រើ​ព្រះអង្គ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។ ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ ក៏​នឹង​ពន្លាតរោង​លើ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម