Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:15 - ព្រះគម្ពីរខ្មែរសាកល

15 មនុស្សលោក​នឹង​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​នឹង​ត្រូវបាន​បន្ទាបចុះ ហើយ​ភ្នែក​របស់​អ្នកដែល​លើកខ្លួនឡើង​នឹង​ត្រូវបាន​បន្ទាបចុះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មនុស្ស​លោក​នឹង​ត្រូវ​អាប់​ឱន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។

សូមមើលជំពូក ចម្លង




អេសាយ 5:15
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ចិត្ត​របស់ទូលបង្គំ​មិន​បាន​លើកខ្លួនឡើង ហើយ​ភ្នែក​របស់ទូលបង្គំ​មិន​បាន​ឆ្មើងឆ្មៃ​ឡើយ​! ទូលបង្គំ​មិន​បាន​ប៉ះពាល់​នឹង​សេចក្ដីដែល​ធំ​ពេក ឬ​អស្ចារ្យ​ពេក​សម្រាប់​ទូលបង្គំ​នោះ​ឡើយ​។


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


មាន​ជំនាន់​មួយ​ដែល​ភ្នែក​របស់គេ​ឆ្មើងឆ្មៃ​យ៉ាងណាហ្ន៎ ហើយ​ត្របកភ្នែក​របស់គេ​ឡើងខ្ពស់​យ៉ាងណាហ្ន៎​!


កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​កាប់​មែកឈើ​ដោយ​ព្រះចេស្ដាដ៏អស្ចារ្យ នោះ​ដើមឈើ​មាន​កម្ពស់​ដ៏ខ្ពស់​នឹង​ត្រូវបាន​កាប់រំលំ ហើយ​ដើមឈើ​ខ្ពស់សន្លឹម​នឹង​ត្រូវបាន​បន្ទាបចុះ​។


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សម្រាប់​ទាស់នឹង​អស់អ្នក​ដែល​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ ព្រមទាំង​ទាស់នឹង​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នោះ​ពួកគេនឹងត្រូវបាន​បន្ទាបចុះ


ភាពក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ


ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។ សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!


តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​? តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​? គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!


ដោយព្រោះ​អ្នក​ខឹង​នឹង​យើង ហើយ​ភាពព្រហើន​របស់អ្នក​បាន​ឡើងមក​ដល់​ត្រចៀក​របស់យើង ដូច្នេះ​យើង​នឹង​ដាក់​កន្លុះ​របស់យើង នៅ​ច្រមុះ​របស់អ្នក ក៏​នឹង​ដាក់​បង្ខាំបង្ហៀរ​របស់យើង​នៅ​មាត់​របស់អ្នក ហើយ​ធ្វើឲ្យ​អ្នក​ត្រឡប់ទៅវិញ​តាម​ផ្លូវ​ដែល​អ្នក​បាន​មក’។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម