រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។
អេសាយ 48:17 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល ដែលបានលោះអ្នក មានព្រះបន្ទូលថា: យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។ |
រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។
តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
យើងនឹងបង្រៀនអ្នក ហើយណែនាំអ្នកក្នុងផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយគំនិតអ្នក ដោយទុកភ្នែកយើងនៅលើអ្នក។
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ព្រះអង្គដឹកនាំទូលបង្គំដោយដំបូន្មានរបស់ព្រះអង្គ ហើយក្រោយមក ព្រះអង្គនឹងទទួលទូលបង្គំចូលក្នុងសិរីរុងរឿង។
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
ពួកគេពោលថា៖ “តើព្រះអង្គនឹងបង្រៀនចំណេះដឹងដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺអ្នកដែលទើបតែផ្ដាច់ដោះ ជាអ្នកដែលទើបតែយកចេញពីដើមទ្រូងឬ?
ទោះបីជាព្រះអម្ចាស់បានប្រទាននំប៉័ងនៃការលំបាក និងទឹកនៃការសង្កត់សង្កិនដល់អ្នករាល់គ្នាក៏ដោយ ប៉ុន្តែព្រះអង្គដែលជាគ្រូរបស់អ្នកមិនត្រូវបានលាក់ទៀតឡើយ ហើយភ្នែករបស់អ្នកនឹងឃើញគ្រូរបស់អ្នកវិញ។
កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នករាល់គ្នា ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់គេឲ្យទៅបាប៊ីឡូន ហើយនាំពួកគេទាំងអស់ចុះមកជាជនភៀសខ្លួន គឺនាំជនជាតិខាល់ដេចុះមកតាមនាវាដែលជាទីអរសប្បាយរបស់ពួកគេ។
ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។
ចូរចេញពីបាប៊ីឡូនទៅ ចូររត់គេចពីជនជាតិខាល់ដេ។ ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់ ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ស៊ីសាច់របស់ខ្លួនពួកគេ ហើយពួកគេនឹងស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី។ ពេលនោះ គ្រប់ទាំងសាច់នឹងដឹងថា យើងជាយេហូវ៉ា ជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក ជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”៕
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
ក្នុងគម្ពីរព្យាការីមានសរសេរទុកមកថា:‘ពួកគេទាំងអស់គ្នានឹងទទួលការបង្រៀនពីព្រះ’។អស់អ្នកដែលបានឮ ហើយរៀនពីព្រះបិតា ក៏មករកខ្ញុំ។
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ