លោកុប្បត្តិ 24:48 - ព្រះគម្ពីរខ្មែរសាកល48 រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦48 បន្ទាប់មក ខ្ញុំក៏ឱនក្បាល ហើយថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយខ្ញុំ ដែលព្រះអង្គបាននាំខ្ញុំតាមផ្លូវរហូតមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនកូនប្រុសរបស់លោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥48 បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហឫទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤48 ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើង ដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក សូមមើលជំពូកអាល់គីតាប48 បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំអុលឡោះតាអាឡា ហើយអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ជាចៅហ្វាយខ្ញុំ ដែលបានដឹកនាំខ្ញុំ ដោយចិត្តស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្តឹងក្មួយស្រីរបស់គាត់ យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់គាត់។ សូមមើលជំពូក |