Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:20 - ព្រះគម្ពីរខ្មែរសាកល

20 ទោះបីជា​ព្រះអម្ចាស់​បាន​ប្រទាន​នំប៉័ង​នៃ​ការលំបាក និង​ទឹក​នៃ​ការសង្កត់សង្កិន​ដល់​អ្នករាល់គ្នា​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ដែលជា​គ្រូ​របស់អ្នក​មិន​ត្រូវបាន​លាក់​ទៀត​ឡើយ ហើយ​ភ្នែក​របស់អ្នក​នឹង​ឃើញ​គ្រូ​របស់អ្នក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ទោះ​បើ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​ការ​ជិះជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​អ្នក​មិន​ត្រូវ​លាក់​ពី​អ្នក​ទៀត គឺ​ភ្នែក​អ្នក​នឹង​ឃើញ​ពួក​គ្រូ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​គ្រា​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ព្រះអង្គ​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ ព្រះអង្គ​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ទោះ​បើ​ព្រះ‌អម្ចាស់ ទ្រង់​ឲ្យ​ឯង​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​សេចក្ដី​រឹប‌ជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​ឯង​មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​គ្រា​មាន​អាសន្ន អុលឡោះ​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ទ្រង់​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ ទ្រង់​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ទ្រង់​ផ្ទាល់​ភ្នែក។

សូមមើលជំពូក ចម្លង




អេសាយ 30:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ហូប​ផេះ​ដូចជា​អាហារ ហើយ​លាយ​គ្រឿងផឹក​របស់ទូលបង្គំ​ជាមួយ​ទឹកភ្នែក


ការដែល​ក្រោកឡើង​ពីព្រលឹម ការដែល​ក្រចូលគេង ការដែល​ហូប​នំប៉័ង​នៃ​ការនឿយហត់ ជា​ការឥតប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​; ជាការពិត ព្រះអង្គ​ប្រទាន​ដំណេក​ដល់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​។


ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​; មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។


យើងខ្ញុំ​លែង​ឃើញ​សញ្ញាសម្គាល់​របស់យើងខ្ញុំ​ទៀត​ហើយ ក៏​គ្មាន​ព្យាការី​ទៀត​ដែរ ហើយ​គ្មានអ្នកណា​ក្នុងចំណោម​យើងខ្ញុំ​ដឹង​ថា​ដល់ពេលណា​ឡើយ​។


ព្រះអង្គ​បាន​ឲ្យ​ពួកគេ​ហូប​នំប៉័ង​នៃ​ទឹកភ្នែក ហើយ​ឲ្យ​ពួកគេ​ផឹក​ទឹកភ្នែក​ពេញរង្វាល់​។


ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


អ្នកដែល​ជាប់ចំណង​នឹង​ត្រូវបាន​ដោះលែង​យ៉ាងឆាប់ ពួកគេ​នឹង​មិន​ស្លាប់ ហើយចុះ​ទៅក្នុង​រណ្ដៅមរណៈ​ឡើយ ក៏​មិន​ខ្វះ​អាហារ​ដែរ​។


ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់​ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់របស់​ព្រះអង្គ”៕


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម