ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:18 - ព្រះគម្ពីរខ្មែរសាកល

ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ក្នុង​ផ្ទះ​សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​រាស្ត្រ​អញ​គេ​នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ហើយ​នៅ​ផ្ទះ‌សំបែង​មាំ‌មួន ជា​ទី​សំរាក​ក្សេម‌ក្សាន្ត

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។

សូមមើលជំពូក



អេសាយ 32:18
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ឲ្យដើរ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​ទៅ​ដល់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។


មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានឲ្យ​អ្នក​សម្រាក ពី​ទុក្ខព្រួយ​របស់អ្នក ពី​ភាពច្របូកច្របល់​របស់អ្នក និង​ពី​ពលកម្ម​ដ៏ធ្ងន់​ដែល​គេ​បាន​ដាក់ឲ្យ​អ្នក​ធ្វើ


ព្រះអង្គ​នឹង​ជំនុំជម្រះ​រវាង​ប្រជាជាតិ​ទាំងនោះ ហើយ​សម្រេចសេចក្ដី​ឲ្យ​ជាតិសាសន៍​ជាច្រើន នោះ​ពួកគេ​នឹង​ដំ​ដាវ​របស់ខ្លួន​ជា​ផាលនង្គ័ល ក៏​នឹង​ដំ​លំពែង​របស់ខ្លួន​ជា​កណ្ដៀវ​វិញ​។ ប្រជាជាតិ​មួយ​នឹង​មិន​លើក​ដាវ​ទាស់នឹង​ប្រជាជាតិ​មួយ​ទៀត​ឡើយ ក៏​មិន​រៀន​ធ្វើ​សឹកសង្គ្រាម​ទៀត​ដែរ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


គឺប្រជាជននេះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “នេះ​ជា​ទីសម្រាក ចូរឲ្យ​អ្នកដែល​អស់កម្លាំង​សម្រាក​ចុះ​; នេះ​ជា​ទីសម្រាក​ហើយ”—— យ៉ាងណាមិញ ពួកគេ​មិន​ព្រម​ស្ដាប់​ទេ​។


ជាការពិត ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​ការកែប្រែចិត្ត និង​ការសម្រាក កម្លាំង​របស់អ្នករាល់គ្នា​នឹង​នៅ​ក្នុង​ការ​នៅស្ងៀម និង​ក្នុង​ការទុកចិត្ត”។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ព្រម​ទេ


ព្រះអង្គ​នឹង​បានជា​ស្ថិរភាព​ក្នុង​គ្រា​របស់អ្នក ជា​ទ្រព្យសម្បត្តិ​នៃ​សេចក្ដីសង្គ្រោះ ប្រាជ្ញា និង​ចំណេះដឹង រីឯ​ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​រតនសម្បត្តិ​របស់អ្នក​។


គេ​នឹង​សង់​ផ្ទះ ហើយ​រស់នៅ​ក្នុងនោះ គេ​នឹង​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ហូប​ផល​របស់វា​។


យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។


ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។


‘នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​ម្នាក់ៗ​នឹង​អញ្ជើញ​អ្នកជិតខាង​របស់ខ្លួន​មក​ក្រោម​ដើមទំពាំងបាយជូរ និង​ក្រោម​ដើមល្វា’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”៕


ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទ​នៅតែ​មានទុក​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះ​នៅឡើយ​។


ដូច្នេះ យើង​បាន​ស្គាល់ ព្រមទាំង​ជឿ​លើ​សេចក្ដីស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​។ ព្រះ​ជា​សេចក្ដីស្រឡាញ់​; អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​នេះ គឺ​ស្ថិតនៅ​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។