Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:17 - ព្រះគម្ពីរខ្មែរសាកល

17 លទ្ធផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​សន្តិភាព ហើយ​ផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​ភាព​ស្ងៀមស្ងប់ និង​ជា​សេចក្ដីសុខសាន្ត​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត នឹង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




អេសាយ 32:17
35 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​បាន​ជួបគ្នា​; សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីសុខសាន្ត​បាន​ថើប​គ្នា​។


សូមឲ្យ​ទូលបង្គំ​ឮ​អ្វីដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ផង ដ្បិត​ព្រះអង្គ​សន្យា​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ដល់​វិសុទ្ធជន​របស់ព្រះអង្គ គឺ​សូម​កុំឲ្យ​ពួកគេ​ត្រឡប់ទៅ​រក​ភាពលេលា​វិញ​ឡើយ​។


រីឯ​អ្នកដែល​ស្ដាប់តាម​ខ្ញុំ នឹង​រស់នៅ​ដោយ​សុខដុមរមនា ហើយ​នៅសុខសាន្ត​ឥតភ័យខ្លាច​មហន្តរាយ​ឡើយ”៕


នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា មនុស្សមានទំនុកចិត្ត​ដ៏រឹងមាំ ហើយ​កូនចៅ​របស់គេ​នឹង​មាន​ជម្រក​។


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


សេចក្ដីច្រណែន​របស់​ពួកអេប្រាអិម​នឹង​បាត់ទៅ ហើយ​ភាពជាសត្រូវ​របស់​ពួកយូដា​នឹង​ត្រូវបាន​កាត់ចេញ​; ពួកអេប្រាអិម​នឹង​លែង​ច្រណែន​ពួកយូដា ហើយ​ពួកយូដា​នឹង​លែង​ធ្វើជាសត្រូវ​នឹង​ពួកអេប្រាអិម​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


គឺប្រជាជននេះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “នេះ​ជា​ទីសម្រាក ចូរឲ្យ​អ្នកដែល​អស់កម្លាំង​សម្រាក​ចុះ​; នេះ​ជា​ទីសម្រាក​ហើយ”—— យ៉ាងណាមិញ ពួកគេ​មិន​ព្រម​ស្ដាប់​ទេ​។


ជាការពិត ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​ការកែប្រែចិត្ត និង​ការសម្រាក កម្លាំង​របស់អ្នករាល់គ្នា​នឹង​នៅ​ក្នុង​ការ​នៅស្ងៀម និង​ក្នុង​ការទុកចិត្ត”។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ព្រម​ទេ


ព្រះអង្គ​នឹង​បានជា​ស្ថិរភាព​ក្នុង​គ្រា​របស់អ្នក ជា​ទ្រព្យសម្បត្តិ​នៃ​សេចក្ដីសង្គ្រោះ ប្រាជ្ញា និង​ចំណេះដឹង រីឯ​ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​រតនសម្បត្តិ​របស់អ្នក​។


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។


យើង​ប្រាថ្នាចង់​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បង្ហាញ​ចិត្តខ្នះខ្នែង​ដូចគ្នា ដោយ​ការជឿអស់ពីចិត្ត​ចំពោះ​សេចក្ដីសង្ឃឹម រហូតដល់​ទីបញ្ចប់


ដោយសារតែការនេះ សេចក្ដីស្រឡាញ់​បានគ្រប់លក្ខណ៍​នៅក្នុង​យើង ដើម្បីឲ្យ​យើង​មាន​ភាពក្លាហាន​នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដ្បិត​ដូចដែល​ព្រះគ្រីស្ទ​ជា​យ៉ាងណា យើង​ក៏​ជា​យ៉ាងនោះដែរ នៅក្នុង​ពិភពលោកនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម