Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:15 - ព្រះគម្ពីរខ្មែរសាកល

15 ជាការពិត ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​ការកែប្រែចិត្ត និង​ការសម្រាក កម្លាំង​របស់អ្នករាល់គ្នា​នឹង​នៅ​ក្នុង​ការ​នៅស្ងៀម និង​ក្នុង​ការទុកចិត្ត”។ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ព្រម​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ ដោយ​វិល​មក​វិញ ហើយ​បាន​សម្រាក អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​អ្នក​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់​ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រ‌អែល មាន​បន្ទូល​ទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់​ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 30:15
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ទីសម្រាក​របស់អ្នក​វិញ​ចុះ ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​អ្នក​!


គឺប្រជាជននេះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “នេះ​ជា​ទីសម្រាក ចូរឲ្យ​អ្នកដែល​អស់កម្លាំង​សម្រាក​ចុះ​; នេះ​ជា​ទីសម្រាក​ហើយ”—— យ៉ាងណាមិញ ពួកគេ​មិន​ព្រម​ស្ដាប់​ទេ​។


ចូរ​ចាកចេញ​ពី​ផ្លូវ ចូរ​បែរចេញ​ពី​គន្លង ចូរ​បំបាត់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ពីមុខ​យើង​ទៅ​!”។


ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។


លទ្ធផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​សន្តិភាព ហើយ​ផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​ភាព​ស្ងៀមស្ងប់ និង​ជា​សេចក្ដីសុខសាន្ត​ជារៀងរហូត​។


ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។


ប៉ុន្តែ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នឹង​មាន​កម្លាំង​ជាថ្មី​; ពួកគេ​នឹង​ហើរឡើង​ដោយ​ស្លាប​ដូច​ឥន្ទ្រី ពួកគេ​នឹង​រត់ទៅ​ដោយ​មិនចេះ​ហត់ ហើយ​ដើរទៅ​ដោយ​មិនចេះ​ល្វើយ​៕


តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ឲ្យទៅជា​ជ័យភណ្ឌ ហើយ​ប្រគល់​អ៊ីស្រាអែល​ទៅ​ពួកអ្នក​រឹបជាន់​? តើ​មិនមែន​ព្រះយេហូវ៉ា​ទេ​ឬ ដែល​យើងរាល់គ្នា​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ ក៏​មិន​ព្រម​ដើរតាម​មាគ៌ា​របស់ព្រះអង្គ ហើយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​?


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


ហើយ​ប្រាប់​គាត់​ថា​: ‘ចូរ​ប្រយ័ត្នប្រយែង ហើយ​នៅស្ងៀម​ចុះ​។ កុំ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ចិត្ត​របស់អ្នក​ទន់ជ្រាយ ដោយព្រោះ​កន្ទុយ​អុស​ទាំង​ពីរ​ដែល​ហុយផ្សែង​នោះ​ឡើយ គឺ​ដោយព្រោះ​កំហឹង​យ៉ាងខ្លាំង​របស់​រេស៊ីន និង​ជនជាតិអើរ៉ាម ព្រមទាំង​កូន​របស់​រេម៉ាលា​។


ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ប៉ុន្តែ​អ្នករាល់គ្នា​មិន​ចង់​មករក​ខ្ញុំ ដើម្បី​បាន​ជីវិត​ទេ​។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម