Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:15 - ព្រះគម្ពីរខ្មែរសាកល

15 មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នែ៎ មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​ប្រទូស្ត​នឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង




សុភា‌សិត 24:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


មនុស្ស​អាក្រក់​ឃ្លាំមើល​មនុស្ស​សុចរិត ហើយ​ស្វែងរក​ដើម្បី​ធ្វើឲ្យ​គេ​ត្រូវបាន​សម្លាប់


ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!


ប្រសិនបើ​ពួកគេ​និយាយថា​៖ “ចូរ​មក​ជាមួយ​យើង​ចុះ មក៍! យើង​នាំគ្នា​សម្ងំចាំ​បង្ហូរឈាម​គេ ហើយ​ពួនស្ទាក់​មនុស្ស​ឥតទោស​ដោយគ្មានមូលហេតុ​!


កុំ​បង្ខិត​ព្រំដី​ពីបុរាណ​ដែល​ដូនតា​របស់អ្នក​បាន​បោះ​ទុក​នោះ​ឡើយ​។


ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។


ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។


ប៉ុន្តែ​ក្មួយប្រុស​របស់​ប៉ូល​បាន​ឮ​អំពី​ការពួនស្ទាក់​នេះ គាត់​ក៏​មក ហើយ​ចូលទៅ​បន្ទាយ​ប្រាប់​ប៉ូល​។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


ប៉ុន្តែ​ផែនការសម្ងាត់​របស់​ពួកគេ​បាន​ដឹង​ដល់​សូល​។ ពួកគេ​ឃ្លាំមើល​ទ្វារក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម