Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 107:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ឲ្យដើរ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​ទៅ​ដល់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់ រហូត​ទាល់​តែ​គេ​ចូល​ដល់​ទី​ក្រុង ដែល​អាស្រ័យ​នៅ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់​វិញ ដើម្បី​ឲ្យ​គេ​ចូល​ដល់​ទី​ក្រុង​ដែល​អាស្រ័យ​នៅ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 107:7
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​មនុស្ស​អត់ឃ្លាន​បាន​រស់នៅ​ទីនោះ ហើយ​ពួកគេ​សាងសង់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។


អ្នកខ្លះ​បាន​វង្វេង​ក្នុង​ទីរហោស្ថាន ក្នុង​ទីហួតហែង ក៏​រក​ផ្លូវ​ទៅ​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​មិន​បាន​ឡើយ​។


គឺ​ដល់​ព្រះអង្គដែល​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដើរ​កាត់​ទីរហោស្ថាន ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះអង្គ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដូចជា​ហ្វូងចៀម តាមរយៈ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន​៕


បន្ទាប់មក ព្រះអង្គ​ទ្រង់​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញដំណើរ​ដូច​ហ្វូងចៀម ហើយ​នាំផ្លូវ​ពួកគាត់​ដូច​ហ្វូងចៀម​នៅ​ទីរហោស្ថាន​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍ ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។


ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


ពួកគេ​ចាកចេញ​ពី​ផ្លូវ​ទៀងត្រង់ ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​បាឡាម​កូន​របស់​បេអ៊រ​——​បាឡាម​បាន​ស្រឡាញ់​រង្វាន់​នៃ​សេចក្ដីទុច្ចរិត


ដ្បិត​ប្រសិនបើ​ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​នៃ​សេចក្ដីសុចរិត នោះ​ប្រសើរ​សម្រាប់​ពួកគេ ជាជាង​ឲ្យ​ពួកគេ​ស្គាល់ ហើយ​បែរចេញ​ពី​បទបញ្ជា​ដ៏វិសុទ្ធ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម