Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 3:10 - ព្រះគម្ពីរខ្មែរសាកល

10 ‘នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​ម្នាក់ៗ​នឹង​អញ្ជើញ​អ្នកជិតខាង​របស់ខ្លួន​មក​ក្រោម​ដើមទំពាំងបាយជូរ និង​ក្រោម​ដើមល្វា’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​អ្នក​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ក្រោម​ដើម​ល្វា​រៀង​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​ឯង​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយ​ជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




សាការី 3:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជន​របស់ខ្ញុំ​នឹង​រស់នៅ​ក្នុង​លំនៅ​ដ៏សុខសាន្ត និង​នៅ​កន្លែងស្នាក់នៅ​ដ៏មានសុវត្ថិភាព ព្រមទាំង​នៅ​ទីសម្រាក​ដ៏សុខដុមរមនា​។


“កុំ​ស្ដាប់តាម​ហេសេគា​ឡើយ ដ្បិត​ស្ដេច​អាស្ស៊ីរី​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ចូរ​បង្កើត​សន្តិភាព​ជាមួយ​យើង ហើយ​ចេញមក​ឯ​យើង​ចុះ នោះ​ម្នាក់ៗ​នឹង​បាន​ហូប​ពី​ដើមទំពាំងបាយជូរ និង​ដើមល្វា​របស់ខ្លួន ហើយ​ផឹក​ទឹក​ពី​អាងទឹក​របស់ខ្លួន


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម