អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
អេសាយ 26:4 - ព្រះគម្ពីរខ្មែរសាកល ចូរជឿទុកចិត្តលើព្រះយេហូវ៉ាជារៀងរហូត ដ្បិតព្រះអម្ចាស់យេហូវ៉ាជាថ្មដាដ៏អស់កល្ប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ! ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច អាល់គីតាប ចូរនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡាជានិច្ចចុះ! ដ្បិតអុលឡោះតាអាឡាជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ |
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ចូរទម្លាក់បន្ទុករបស់អ្នកលើព្រះយេហូវ៉ា នោះព្រះអង្គនឹងទ្រទ្រង់អ្នក ព្រះអង្គនឹងមិនឲ្យមនុស្សសុចរិតរង្គើឡើយ គឺជារៀងរហូត។
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
អ្នកតូចគ្រាន់តែជាសេចក្ដីឥតន័យ ហើយអ្នកធំគ្រាន់តែជាសេចក្ដីឥតខ្លឹមសារប៉ុណ្ណោះ; នៅលើត្រាជូ ពួកគេស្រាលជាងចំហាយដូចៗគ្នា។
ព្រះអង្គទ្រង់គ្រប់គ្រងជារៀងរហូតដោយព្រះចេស្ដារបស់ព្រះអង្គ ព្រះនេត្ររបស់ព្រះអង្គគន់មើលប្រជាជាតិនានា; សូមកុំឲ្យមនុស្សបះបោរលើកខ្លួនឡើងឡើយ! សេឡា
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។ ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប; អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។
គេនឹងនិយាយអំពីយើងថា: ‘សេចក្ដីសុចរិតយុត្តិធម៌ និងព្រះចេស្ដា មានតែនៅក្នុងព្រះយេហូវ៉ាប៉ុណ្ណោះ!’”។ គេនឹងមកឯព្រះអង្គ ហើយអស់អ្នកដែលបានក្ដៅក្រហាយនឹងព្រះអង្គ នឹងអាម៉ាស់មុខ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន!
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។