Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:2 - ព្រះគម្ពីរខ្មែរសាកល

2 ម្នាក់ៗ​នឹង​បាន​ដូចជា​ទីលាក់ខ្លួន​ពី​ខ្យល់ និង​ទីលាក់កំបាំង​ពី​ព្យុះ ដូចជា​ផ្លូវទឹក​នៅ​កន្លែងហួតហែង និង​ដូចជា​ម្លប់​ថ្មដា​ដ៏ធំ​នៅ​ទឹកដី​រីងស្ងួត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជម្រក ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ ផ្ដល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជំរក ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ ផ្តល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។

សូមមើលជំពូក ចម្លង




អេសាយ 32:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!


ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា


ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​ខំប្រឹងស្វែងរក​ព្រះអង្គ​! ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ រូបកាយ​របស់ទូលបង្គំ​ចង់បាន​ព្រះអង្គ​យ៉ាងខ្លាំង ដូច​នៅក្នុង​ស្រុក​រីងស្ងួត និង​ហួតហែង​គ្មាន​ទឹក​។


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ម៉ូអាប់ពោលថា​៖ “សូម​ផ្ដល់​សេចក្ដីប្រឹក្សា​មក ហើយ​អនុវត្ត​សេចក្ដីយុត្តិធម៌​; នៅកណ្ដាល​ថ្ងៃត្រង់ សូម​ធ្វើឲ្យ​ម្លប់​របស់អ្នក​បាន​ដូចជា​យប់ សូម​បំពួន​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ សូម​កុំ​បើកបង្ហាញ​ពួកអ្នកដែល​រត់គេច​នោះ​ឡើយ​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


យើង​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​ទៅជា​ខ្សែរង្វាស់ ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​ខ្សែប្រយោល​; ដុំទឹកកក​នឹង​បក់នាំយក​ជម្រក​នៃ​សេចក្ដីភូតភរ​ទៅ ហើយ​ទឹក​ដ៏ច្រើន​នឹង​ជន់លិច​ទីលាក់កំបាំង​។


យើង​នឹង​បើកឲ្យមាន​ទន្លេ​នៅលើ​ទីទួលត្រងិល ក៏​នឹង​បើកឲ្យមាន​រន្ធទឹក​នៅកណ្ដាល​ជ្រលងភ្នំ យើង​នឹង​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ក៏​នឹង​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។


សត្វព្រៃនៃទីវាល​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង គឺ​ទាំង​ឆ្កែព្រៃ និង​អូទ្រីស ពីព្រោះ​យើង​បាន​ផ្ដល់​ទឹក​នៅ​ទីរហោស្ថាន ក៏​បាន​ផ្ដល់​ទន្លេ​នៅ​វាលខ្សាច់ ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់យើង​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង បាន​ផឹក​ផង


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅលើ​អ្នកដែល​ស្រេក ព្រមទាំង​ស្ទឹង​ទៅលើ​ដីហួតហែង​ផង​; យើង​នឹង​ចាក់​វិញ្ញាណ​របស់យើង​ទៅលើ​ពូជពង្ស​របស់អ្នក ព្រមទាំង​ពរ​របស់យើង​ទៅលើ​កូនចៅ​របស់អ្នក​ដែរ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖“ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ​ហើយ​ផឹក​ចុះ​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម