ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
អេសាយ 19:25 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារនឹងប្រទានពរពួកគេ ដោយមានបន្ទូលថា៖ “ចូរឲ្យមានពរដល់អេហ្ស៊ីបជាប្រជារាស្ត្ររបស់យើង ដល់អាស្ស៊ីរីជាស្នាដៃរបស់យើង និងដល់អ៊ីស្រាអែលជាមរតករបស់យើង!”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារបានប្រទានពរដល់គេ ដោយព្រះបន្ទូលថា៖ «ចូរឲ្យសាសន៍អេស៊ីព្ទ ជាប្រជារាស្ត្ររបស់យើង និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់យើង ហើយសាសន៍អ៊ីស្រាអែល ជាមត៌ករបស់យើង បានប្រកបដោយពរចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រទានពរដល់គេ ដោយបន្ទូលថា ចូរឲ្យសាសន៍អេស៊ីព្ទ ជារាស្ត្ររបស់អញ នឹងសាសន៍អាសស៊ើរ ជាស្នាដៃរបស់អញ ហើយសាសន៍អ៊ីស្រាអែល ជាមរដករបស់អញបានប្រកបដោយពរចុះ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។ |
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕
នៅថ្ងៃនោះ អ៊ីស្រាអែលនឹងទៅជាទីបីជាមួយអេហ្ស៊ីប និងអាស្ស៊ីរី គឺជាពរនៅកណ្ដាលផែនដី;
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
ដ្បិតកាលណាគាត់ឃើញកូនចៅរបស់ខ្លួនដែលជាស្នាដៃរបស់យើងនៅកណ្ដាលគាត់ ពួកគេនឹងតម្កើងនាមរបស់យើងជាវិសុទ្ធ ហើយតម្កើងអង្គដ៏វិសុទ្ធនៃយ៉ាកុបជាវិសុទ្ធដែរ ព្រមទាំងកោតខ្លាចព្រះនៃអ៊ីស្រាអែលផង។
ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។
ពូជពង្សរបស់ពួកគេនឹងត្រូវបានស្គាល់ក្នុងចំណោមប្រជាជាតិនានា កូនចៅរបស់ពួកគេនឹងត្រូវបានស្គាល់នៅកណ្ដាលជាតិសាសន៍ទាំងឡាយ; អស់អ្នកដែលឃើញពួកគេនឹងទទួលស្គាល់ពួកគេថា ពួកគេជាពូជពង្សដែលព្រះយេហូវ៉ាបានប្រទានពរ។
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
ពួកគេនឹងមិនធ្វើការនឿយហត់ជាឥតប្រយោជន៍ឡើយ ក៏មិនបង្កើតកូនសម្រាប់សេចក្ដីអន្តរាយដែរ ដ្បិតពួកគេជាពូជពង្សដ៏មានព្រះពររបស់ព្រះយេហូវ៉ា ហើយកូនចៅរបស់ពួកគេក៏ដូច្នោះជាមួយពួកគេដែរ។
វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។
តើព្រះជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? ត្រូវហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។