អេសាយ 19:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រទានពរដល់គេ ដោយបន្ទូលថា ចូរឲ្យសាសន៍អេស៊ីព្ទ ជារាស្ត្ររបស់អញ នឹងសាសន៍អាសស៊ើរ ជាស្នាដៃរបស់អញ ហើយសាសន៍អ៊ីស្រាអែល ជាមរដករបស់អញបានប្រកបដោយពរចុះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 ព្រះយេហូវ៉ានៃពលបរិវារនឹងប្រទានពរពួកគេ ដោយមានបន្ទូលថា៖ “ចូរឲ្យមានពរដល់អេហ្ស៊ីបជាប្រជារាស្ត្ររបស់យើង ដល់អាស្ស៊ីរីជាស្នាដៃរបស់យើង និងដល់អ៊ីស្រាអែលជាមរតករបស់យើង!”៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារបានប្រទានពរដល់គេ ដោយព្រះបន្ទូលថា៖ «ចូរឲ្យសាសន៍អេស៊ីព្ទ ជាប្រជារាស្ត្ររបស់យើង និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់យើង ហើយសាសន៍អ៊ីស្រាអែល ជាមត៌ករបស់យើង បានប្រកបដោយពរចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។ សូមមើលជំពូកអាល់គីតាប25 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «ឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ