Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 20:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ដែល​សេនាប្រមុខ​ដែល​ត្រូវបាន​ចាត់មក​ពី​សើកុន​ស្ដេច​នៃ​អាស្ស៊ីរី បាន​មក​ដល់​អាសដូឌ ហើយ​ច្បាំង​នឹង​អាសដូឌ ក៏​ចាប់យក​ទីក្រុងនោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​ដែល​មេ‌ទ័ព​របស់​ជន‌ជាតិ​អាស្ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង​អាស‌ដូឌ តាម​បញ្ជា​របស់​ព្រះ‌ចៅ​សើកុន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាសស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​ដែល​មេ‌ទ័ព​របស់​ជន‌ជាតិ​អាស្ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង​អាស‌ដូឌ តាម​បញ្ជា​របស់​ស្តេច​សើកុន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី

សូមមើលជំពូក ចម្លង




អេសាយ 20:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម