ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 1:28 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ពួកមនុស្ស​បំពាន និង​ពួក​មនុស្សបាប​នឹងមាន​សេចក្ដីអន្តរាយ​ជាមួយគ្នា ហើយ​ពួកអ្នកដែល​បោះបង់ចោល​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បំផ្លាញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ពួក​បះ‌បោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ពួក​អ្នក​រំលង នឹង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ

សូមមើលជំពូក

អាល់គីតាប

រីឯ​ពួក​បះ‌បោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោលអុលឡោះ‌តាអាឡា​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។

សូមមើលជំពូក



អេសាយ 1:28
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


សូមឲ្យ​មនុស្សបាប​វិនាស​អស់​ពី​ផែនដី ហើយ​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕


រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ប៉ុន្តែ​មនុស្ស​បំពាន​នឹង​ត្រូវបាន​បំផ្លាញ​ជាមួយគ្នា​; អនាគត​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


ព្រះអង្គ​នឹង​បំផ្លាញ​អ្នកដែល​ពោល​ពាក្យភូតភរ ព្រះយេហូវ៉ា​ទ្រង់​ស្អប់ខ្ពើម​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត​។


មើល៍! អ្នកដែល​នៅឆ្ងាយ​ពី​ព្រះអង្គ​នឹង​វិនាស​; ព្រះអង្គ​បាន​បំផ្លាញជីវិត​អស់អ្នក​ដែល​ប្រព្រឹត្តអំពើផិតក្បត់​នឹង​ព្រះអង្គ​!


ព្រះអង្គ​បាន​ស្ដីបន្ទោស​ប្រជាជាតិ​នានា ព្រះអង្គ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ ព្រះអង្គ​បាន​លុប​ឈ្មោះ​ពួកគេ​ចោល​ជារៀងរហូតអស់កល្បជានិច្ច​។


ព្រះយេហូវ៉ា​អើយ មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​! មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​នឹង​វិនាស អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​!


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


វេទនា​ហើយ​! ប្រជាជាតិ​ដែល​ពេញដោយបាប ប្រជាជន​ដែល​មាន​សេចក្ដីទុច្ចរិត​ធ្ងន់ធ្ងរ ជា​ពូជពង្ស​ដែល​ធ្វើអាក្រក់ ជា​កូនចៅ​ដែល​ខូចអាក្រក់​! ពួកគេ​បាន​បោះបង់ចោល​ព្រះយេហូវ៉ា ពួកគេ​បាន​មើលងាយ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពួកគេ​បាន​បែរខ្នង​ដាក់ព្រះអង្គ​។


ផែនដី​នឹង​ទ្រេតទ្រោត​ដូច​មនុស្ស​ស្រវឹង ហើយ​យីកយោក​ដូច​ខ្ទម​។ ការបំពាន​របស់វា​នឹង​សង្កត់ធ្ងន់​លើ​វា ដូច្នេះ​វា​នឹង​ដួល​ឥត​ក្រោកឡើង​ទៀត​ឡើយ​។


ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។


ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​? តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​? មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។


មើល៍! អ្នកទាំងអស់គ្នា​ដែល​បង្កាត់​ភ្លើង ជា​អ្នកដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយអុស​អើយ ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់អ្នករាល់គ្នា និង​ក្នុង​កន្ទុយអុស​ដែល​អ្នករាល់គ្នា​បាន​បញ្ឆេះ​នោះ​ចុះ​! ការនេះ​នឹង​បាន​ដល់​អ្នករាល់គ្នា ពី​ដៃ​របស់យើង គឺ​អ្នករាល់គ្នា​នឹង​ដេក​ក្នុង​ទុក្ខវេទនា​៕


យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។


ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


“ពួកអ្នកដែល​ញែក​ខ្លួន​ជាវិសុទ្ធ ហើយ​ជម្រះ​ខ្លួន ដើម្បី​ចូលទៅ​សួនច្បារ ដោយ​តាម​មួយ​នោះ​ដែល​នៅកណ្ដាលចំណោម​ពួកគេ ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និង​កណ្ដុរ ពួកគេ​នឹង​វិនាស​ទៅ​ជាមួយគ្នា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


ប៉ុន្តែ​ដោយ​ព្រះបន្ទូល​ដដែល​នេះ ផ្ទៃមេឃ និងផែនដី​នាបច្ចុប្បន្ននេះ ត្រូវបាន​បម្រុងទុក​សម្រាប់​ភ្លើង គឺ​ទុក​រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ និង​សេចក្ដីវិនាស​របស់​មនុស្ស​មិនគោរពព្រះ​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។