Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:27 - ព្រះគម្ពីរខ្មែរសាកល

27 ស៊ីយ៉ូន​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីយុត្តិធម៌ ពួកអ្នកដែល​កែប្រែចិត្ត​នៃ​ទីក្រុងនោះ​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីសុចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន ឲ្យ​មាន​សេរី‌ភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ឲ្យ​មាន​សេរី‌ភាព​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន ឲ្យ​មាន​សេរី‌ភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ឲ្យ​មាន​សេរី‌ភាព​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 1:27
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។


ចំណែកឯ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​វិញ ព្រះអង្គ​នឹង​ត្រូវបាន​លើកតម្កើង​ដោយ​សេចក្ដីយុត្តិធម៌ ព្រះ​ដ៏វិសុទ្ធ​នឹង​បង្ហាញ​អង្គទ្រង់​ជាវិសុទ្ធ​ដោយ​សេចក្ដីសុចរិត​។


ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ប្រុងស្ដាប់​យើង​ចុះ​! ប្រជាជន​របស់យើង​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​យើង​ចុះ​! ដ្បិត​ក្រឹត្យវិន័យ​មួយ​នឹង​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ឡើង ទុកជា​ពន្លឺ​ដល់​ជាតិសាសន៍​ទាំងឡាយ​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​ត្រូវបាន​លក់​ដោយ​ឥតគិតថ្លៃ ក៏​ត្រូវបាន​ប្រោសលោះ​មិនមែន​ដោយ​ប្រាក់”។


អ្នក​នឹង​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីសុចរិត អ្នក​នឹង​នៅឆ្ងាយ​ពី​ការសង្កត់សង្កិន ដ្បិត​អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ ក៏​នឹង​នៅឆ្ងាយ​ពី​ការបំភ័យ ដ្បិត​វា​នឹង​មិន​ចូលមកជិត​អ្នក​ឡើយ​។


គេ​នឹង​ហៅ​ពួកគេ​ថា ‘ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ដែល​ត្រូវ​ព្រះយេហូវ៉ា​ប្រោសលោះ’ រីឯ​អ្នក​ក៏​ត្រូវគេ​ហៅថា ‘ទីក្រុង​ដែល​ត្រូវគេ​ស្វែងរក ដែល​មិន​ត្រូវបាន​បោះបង់ចោល’”៕


ដ្បិត​ថ្ងៃ​នៃ​ការសងសឹក​នៅក្នុង​ចិត្ត​របស់យើង ហើយ​ឆ្នាំ​នៃ​ការប្រោសលោះ​របស់យើង​ក៏​បាន​មក​ដល់​ហើយ​។


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម