Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​បាន​ស្ដីបន្ទោស​ប្រជាជាតិ​នានា ព្រះអង្គ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ ព្រះអង្គ​បាន​លុប​ឈ្មោះ​ពួកគេ​ចោល​ជារៀងរហូតអស់កល្បជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​បាន​បន្ទោស​សាសន៍​នានា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​វិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញ ទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទ្រង់​គំរាម​កំហែង​ជាតិ​សាសន៍​នានា ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ទ្រង់​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជា‌និច្ច រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​អនុវត្ត​ការសងសឹក​ដល់​ប្រជាជាតិ​នានា និង​ដាក់ទោស​ជាតិសាសន៍​ទាំងឡាយ​;


ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ជាតិសាសន៍​ទាំងឡាយ​ប៉ុនប៉ង​ការឥតបានការ​ដូច្នេះ​?


ព្រះអង្គ​នឹង​បំផ្លាញ​អ្នកដែល​ពោល​ពាក្យភូតភរ ព្រះយេហូវ៉ា​ទ្រង់​ស្អប់ខ្ពើម​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត​។


ប្រសិនបើ​អ្នកណា​មិន​បែរមកវិញ​ទេ ព្រះ​ក៏​សំលៀង​ដាវ​របស់ព្រះអង្គ ហើយ​យឹត​ធ្នូ​តម្រង់​ទៅ​។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ពីមុខ​ពួកគាត់ ហើយ​បែងចែក​មរតក​ដល់​ពួកគាត់​ដោយ​ខ្សែរង្វាស់ ក៏​ឲ្យ​បណ្ដា​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​រស់នៅ​ក្នុង​រោង​របស់ខ្លួន​។


ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​? សូមឲ្យ​ការសងសឹក​នៃ​ឈាម​បាវបម្រើ​របស់ព្រះអង្គ​ដែល​ត្រូវបាន​បង្ហូរ​នោះ ត្រូវបាន​ស្គាល់​នៅក្នុងចំណោម​ប្រជាជាតិ​នានា​នៅចំពោះ​ភ្នែក​យើងខ្ញុំ​ផង​។


អនុស្សាវរីយ៍​អំពី​មនុស្ស​សុចរិត​ជា​ព្រះពរ រីឯ​ឈ្មោះ​របស់​មនុស្ស​អាក្រក់​នឹង​ស្អុយរលួយ​។


ពន្លឺ​របស់​មនុស្ស​សុចរិត​ធ្វើឲ្យ​អរសប្បាយ រីឯ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​ចាត់វិធានការ អ្នករាល់គ្នា​នឹង​ជាន់ឈ្លី​មនុស្ស​អាក្រក់​។ ជាការពិត ពួកគេ​នឹង​ទៅជា​ផេះ​នៅក្រោម​បាតជើង​របស់អ្នករាល់គ្នា​។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម