Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:35 - ព្រះគម្ពីរខ្មែរសាកល

35 សូមឲ្យ​មនុស្សបាប​វិនាស​អស់​ពី​ផែនដី ហើយ​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​បាត់​ពី​ផែនដី ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហាលេលូយ៉ា !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។ ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 សូម​ឲ្យ​ពួក​អ្នក​មាន​បាប​សូន្យ​ចេញ​ពី​ផែនដី​ទៅ ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​នៅ​សល់​ឡើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:35
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​អាក្រក់​វិញ មិន​ដូច្នោះ​ទេ គឺ​ដូចជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់បាត់ទៅ​។


រាល់ព្រឹក ទូលបង្គំ​នឹង​បំផ្លាញ​ពួកមនុស្ស​អាក្រក់​ទាំងអស់​ក្នុង​ស្រុក ដើម្បី​កាត់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចេញ​ពី​ទីក្រុង​របស់​ព្រះយេហូវ៉ា​៕


អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ ដែល​នៅ​គ្រប់​កន្លែង​ក្នុង​អំណាចគ្រប់គ្រង​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!​៕


ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ធំឧត្ដម​ណាស់ ព្រះអង្គ​បាន​ពាក់​សិរីរុងរឿង និង​អានុភាព​ជាព្រះពស្ត្រ​!


ដើម្បីឲ្យ​ពួកគេ​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ ហើយ​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។ ហាលេលូយ៉ា​!​៕


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប រហូតដល់​អស់កល្ប​។ សូមឲ្យ​ប្រជាជន​ទាំងអស់​និយាយថា​៖ “អាម៉ែន​!”។ ហាលេលូយ៉ា​!​៕


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​អស់អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​អស់ទាំង​មនុស្ស​អាក្រក់​វិញ​។


ប៉ុន្តែ​មនុស្ស​បំពាន​នឹង​ត្រូវបាន​បំផ្លាញ​ជាមួយគ្នា​; អនាគត​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


សូម​បំផ្លាញ​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ សូម​បំផ្លាញ​ទៅ ដើម្បី​កុំឲ្យមាន​ពួកគេ​ទៀត​។ នោះ​ពួកគេ​នឹង​ដឹង​ថា​ព្រះ​ទ្រង់​គ្រប់គ្រង​លើ​យ៉ាកុប​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។ សេឡា


មើល៍! អ្នកដែល​នៅឆ្ងាយ​ពី​ព្រះអង្គ​នឹង​វិនាស​; ព្រះអង្គ​បាន​បំផ្លាញជីវិត​អស់អ្នក​ដែល​ប្រព្រឹត្តអំពើផិតក្បត់​នឹង​ព្រះអង្គ​!


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕


មើល៍! ថ្ងៃ​របស់​ព្រះយេហូវ៉ា​នឹង​មកដល់ ជាថ្ងៃ​ដ៏សាហាវ​ដែលមានទាំង​សេចក្ដីក្ដៅក្រហាយ និង​ព្រះពិរោធ​ដ៏ក្រេវក្រោធ ដើម្បី​ធ្វើឲ្យ​ផែនដី​ទៅជា​ទីហិនហោច ហើយ​បំផ្លាញ​មនុស្សបាប​ក្នុង​នោះ​ឲ្យអស់​ពី​ផែនដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម