Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 5:3 - ព្រះគម្ពីរខ្មែរសាកល

3 កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 កាល​ណា​គេ​និយាយ​ថា​ មាន​សន្ដិភាព​ហើយ​ មាន​សន្ដិសុខ​ហើយ​ ពេល​នោះ​សេចក្ដី​វិនាស​នឹង​កើត​ឡើង​ចំពោះ​គេ​មួយ​រំពេច​ ប្រៀប​ដូច​ជា​ស្ដ្រី​មាន​ផ្ទៃពោះ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន​ ហើយ​គេច​មិន​រួច​ឡើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្ដិ‌ភាព​ហើយ! មាន​សន្ដិ‌សុខ​ហើយ!”ពេល​នោះ​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ដ្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 5:3
48 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។


នៅ​ទីនោះ ការញ័ររន្ធត់​បាន​ចាប់​ពួកគេ​; មាន​ការឈឺចុកចាប់​ដូច​ស្ត្រី​កំពុង​សម្រាលកូន​។


សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។


សូមឲ្យ​តុអាហារ​របស់ពួកគេ​ក្លាយជា​អង្គប់​នៅចំពោះ​ពួកគេ ហើយ​សូមឲ្យ​សេចក្ដីសុខសាន្ត​ក្លាយជា​អន្ទាក់​ដែរ​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


នៅ​ថ្ងៃ​នោះ អ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​នេះ​នឹង​ពោលថា​: ‘មើល៍! ទីសង្ឃឹម​របស់ពួកយើង​ដែល​ពួកយើង​បាន​រត់គេច​ទៅ​ទីនោះ​សម្រាប់​ជា​ជំនួយ ដើម្បីឲ្យ​បាន​រំដោះឲ្យរួច​ពី​ស្ដេច​អាស្ស៊ីរី ជា​ដូច្នេះ​ទៅវិញ ចុះ​ពួកយើង តើ​អាច​រួចផុត​យ៉ាងដូចម្ដេច​បាន​?’”៕


យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។


ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។


ប៉ុន្តែ​មហន្តរាយ​នឹង​មក​លើ​អ្នក ដែល​អ្នក​មិន​ដឹង​ថា​ប្រើមន្តអាគមបញ្ចៀស​យ៉ាងណា​ឡើយ សេចក្ដីអន្តរាយ​នឹង​ធ្លាក់​មកលើ​អ្នក ដែល​អ្នក​មិនអាច​បង្វែរចេញ​បានឡើយ ការហិនវិនាស​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ដែល​អ្នក​មិនដែល​ស្គាល់​វា​ឡើយ​។


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕


“ពួក​សត្វពស់ ពួក​ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​គេចផុត​ពី​ទោស​នៃ​ស្ថាននរក​យ៉ាងដូចម្ដេច​បាន​?


នៅពេល​ស្ត្រី​សម្រាល​កូន នាង​មាន​ទុក្ខព្រួយ ពីព្រោះ​ពេលវេលា​របស់​នាង​មក​ដល់ ប៉ុន្តែ​ពេល​នាង​សម្រាល​បាន​កូន​ហើយ នាង​លែង​នឹកចាំ​ទុក្ខវេទនា​នោះ​ទៀត​ហើយ ដោយសារតែ​អំណរ​ដែល​មនុស្ស​ម្នាក់​កើតមក​ក្នុង​ពិភពលោក​។


‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ


បានមក​ដល់​ក្រុមជំនុំ​នៃ​បណ្ដា​កូនច្បង​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ស្ថានសួគ៌ បានមក​ដល់​ព្រះ​ដែលជា​ចៅក្រម​នៃ​មនុស្ស​ទាំងអស់ បានមក​ដល់​វិញ្ញាណ​របស់​បណ្ដា​មនុស្ស​សុចរិត​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍


តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។


ជាការពិត ប្រសិនបើ​ព្រះ​មិន​បាន​ត្រាប្រណី​បណ្ដា​ទូតសួគ៌​ដែល​បាន​ប្រព្រឹត្តបាប គឺ​បាន​ប្រគល់​ពួកគេ​ទៅ​ចំណង​នៃ​សេចក្ដីងងឹត ទាំង​ទម្លាក់​ពួកគេ​ទៅក្នុងស្ថាននរក ដើម្បី​ទុក​សម្រាប់​ការជំនុំជម្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម