បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕
ហេព្រើរ 11:25 - ព្រះគម្ពីរខ្មែរសាកល លោកបានជ្រើសរើសរងទុក្ខជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានការសប្បាយខាងបាបដែលនៅបានតែមួយរយៈ។ Khmer Christian Bible គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសុខចិត្តស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ អាល់គីតាប គាត់សុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់អុលឡោះ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។ |
បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕
ជាការពិត មួយថ្ងៃនៅក្នុងទីធ្លារបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត; ទូលបង្គំស៊ូធ្វើជាអ្នកយាមទ្វារនៅដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងរោងរបស់មនុស្សអាក្រក់។
ចិត្តរបស់ខ្ញុំបានវង្វេង សេចក្ដីតក់ស្លុតបានបំភ័យខ្ញុំ ថ្ងៃលិចដែលជាទីប្រាថ្នារបស់ខ្ញុំ បានត្រឡប់ជាការភិតភ័យដល់ខ្ញុំវិញ។
ប៉ុន្តែប្រសិនបើមិនដូច្នោះក៏ដោយ ព្រះរាជាអើយ សូមឲ្យព្រះករុណាជ្រាបថា យើងខ្ញុំនឹងមិនគោរពបម្រើបណ្ដាព្រះរបស់ព្រះករុណាឡើយ ហើយក៏មិនថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ!”។
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ កាលណាមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល អ្នកនោះក៏ជំពប់ដួលភ្លាម។
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។
យើងបានឃើញជាប្រាកដនូវទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅអេហ្ស៊ីប និងបានឮសំឡេងថ្ងូររបស់ពួកគេហើយ ដូច្នេះយើងបានចុះមករំដោះពួកគេ។ ឥឡូវនេះ មក៍! យើងនឹងចាត់អ្នកឲ្យទៅអេហ្ស៊ីប’។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងក៏អួតអំពីទុក្ខវេទនា ដោយដឹងថា ទុក្ខវេទនានាំឲ្យមានការស៊ូទ្រាំ
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
រីឯអ្នករាល់គ្នាវិញ ចូរនឹកចាំអំពីគ្រាដំបូង គឺក្រោយពីត្រូវបានបំភ្លឺ អ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធនៃទុក្ខលំបាកជាច្រើន
ពួកគេត្រូវគេគប់ដុំថ្មសម្លាប់ ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ដើរសាត់អណ្ដែតដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ រងការខ្វះខាត ត្រូវគេសង្កត់សង្កិន និងត្រូវគេធ្វើបាប។
ដ្បិតកំហឹងរបស់មនុស្ស មិនអាចសម្រេចបាននូវសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះបានឡើយ។
អ្នករាល់គ្នាបានរស់នៅក្នុងភាពប្រណិតលើផែនដី ទាំងរស់នៅតាមអំពើចិត្ត ហើយបានបំប៉នចិត្តរបស់ខ្លួនសម្រាប់ថ្ងៃនៃការសម្លាប់។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។
នាងបានលើកតម្កើងខ្លួនឯង ហើយរស់នៅក្នុងអបាយមុខយ៉ាងណា ចូរផ្ដល់ការឈឺចាប់ និងទុក្ខព្រួយដល់នាងយ៉ាងនោះដែរ ដ្បិតនាងនិយាយក្នុងចិត្តថា: ‘អញអង្គុយជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនជួបទុក្ខព្រួយឡើយ’។