Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:3 - ព្រះគម្ពីរខ្មែរសាកល

3 មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ក៏​អួត​អំពី​ទុក្ខវេទនា ដោយ​ដឹង​ថា ទុក្ខវេទនា​នាំឲ្យមាន​ការស៊ូទ្រាំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក​ដែរ​ ព្រោះ​ដឹង​ថា​ ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​អត់ធ្មត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ‌ទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់

សូមមើលជំពូក ចម្លង




រ៉ូម 5:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។


មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។


មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។


មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកា​ក៏​មានផ្ទៃពោះ​ជាមួយ​បុរស​ម្នាក់​ដូច្នោះដែរ គឺ​អ៊ីសាក​ដូនតា​របស់យើង​។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


មិនគ្រាន់តែប៉ុណ្ណោះទេ គាត់​ត្រូវ​ក្រុមជំនុំ​ទាំងឡាយ​ជ្រើសរើស​ឲ្យ​រួមដំណើរ​ជាមួយយើង​ក្នុង​ការងារសប្បុរសធម៌​នេះ​ដែល​យើង​កំពុង​បម្រើ ដើម្បី​ជា​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ចិត្តសង្វាត​របស់យើង​។


ដូច្នេះ ខ្ញុំ​សុំ​អ្នករាល់គ្នា​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ទុក្ខវេទនា​របស់ខ្ញុំ​ដើម្បី​អ្នករាល់គ្នា​ឡើយ ដ្បិត​ទុក្ខវេទនានេះ​ជា​សិរីរុងរឿង​របស់អ្នករាល់គ្នា​។


ដ្បិត​ការនេះ​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះ​គ្រីស្ទ គឺ​មិនគ្រាន់តែ​ឲ្យ​ជឿលើ​ព្រះអង្គ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ឲ្យ​រងទុក្ខ​ដើម្បី​ព្រះអង្គ​ទៀតផង


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម