Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:4 - ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​របស់ខ្ញុំ​បាន​វង្វេង សេចក្ដីតក់ស្លុត​បាន​បំភ័យ​ខ្ញុំ ថ្ងៃលិច​ដែលជា​ទីប្រាថ្នា​របស់ខ្ញុំ បាន​ត្រឡប់ជា​ការភិតភ័យ​ដល់​ខ្ញុំ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា សម្រាប់​ខ្ញុំ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា សម្រាប់​ខ្ញុំ​ទៅ​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 21:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ការភ័យខ្លាច និង​ការញ័ររន្ធត់​ស្ថិតនៅ​លើ​ទូលបង្គំ ហើយ​សេចក្ដីតក់ស្លុត​គ្របដណ្ដប់​ទូលបង្គំ​។


ដូច្នេះ ទូលបង្គំ​ពោលថា​៖ “ឱបើ​មាន​គេ​ឲ្យ​ស្លាប​ដល់​ខ្ញុំ​ដូច​សត្វព្រាប​ទៅអេះ! នោះ​ខ្ញុំ​នឹង​ហើរទៅ ហើយ​បាន​សម្រាក​។


ព្រះបាទ​បេលសាសារ​បាន​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​ឲ្យ​ពួក​នាម៉ឺន​របស់ទ្រង់​មួយពាន់​នាក់ ហើយ​សោយ​ស្រា​នៅចំពោះ​មួយពាន់​នាក់​នោះ​។


នៅ​យប់​នោះ បេលសាសារ​ស្ដេច​នៃ​ជនជាតិខាល់ដេ ត្រូវគេ​ធ្វើគុត​។


រំពេចនោះ មាន​ម្រាមដៃ​មនុស្ស​លេចមក ហើយ​សរសេរ​លើ​កំបោរ​ជញ្ជាំង​នៃ​រាជវាំង គឺ​នៅទល់មុខ​ជើងចង្កៀង​។ ស្ដេច​ទត​ឃើញ​ដៃ​ដែល​សរសេរ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម