សុភាសិត 3:24 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកដេក អ្នកនឹងមិនភ័យខ្លាចឡើយ; នៅពេលអ្នកដេក ដំណេករបស់អ្នកនឹងបានលក់ស្រួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល អាល់គីតាប កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ |
ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ខ្ញុំនឹងដេក ហើយលង់លក់ដោយសុខសាន្ត ដ្បិតគឺព្រះយេហូវ៉ាតែមួយអង្គគត់ដែលធ្វើឲ្យខ្ញុំរស់នៅដោយសុខដុមរមនា៕
រីឯអ្នកដែលស្ដាប់តាមខ្ញុំ នឹងរស់នៅដោយសុខដុមរមនា ហើយនៅសុខសាន្តឥតភ័យខ្លាចមហន្តរាយឡើយ”៕
ការកោតខ្លាចព្រះយេហូវ៉ានាំទៅរកជីវិត ហើយអ្នកដែលធ្វើដូច្នេះនឹងដេកស្កប់ស្កល់ គ្មានមហន្តរាយប៉ះពាល់គាត់ឡើយ។
កាលណាអ្នកដើរចុះឡើង វានឹងនាំផ្លូវអ្នក; កាលណាអ្នកដេក វានឹងថែរក្សាអ្នក; កាលណាអ្នកភ្ញាក់ឡើង វានឹងសន្ទនាជាមួយអ្នក;
ដំណេករបស់អ្នកធ្វើការនឿយហត់គឺលក់ស្រួល ទោះបីជាគេហូបតិច ឬច្រើនក៏ដោយ ប៉ុន្តែភាពបរិបូររបស់អ្នកមាន មិនឲ្យគេដេកលក់ឡើយ។
អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។