Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:12 - ព្រះគម្ពីរខ្មែរសាកល

12 ដំណេក​របស់​អ្នក​ធ្វើការនឿយហត់​គឺ​លក់ស្រួល ទោះបីជា​គេ​ហូប​តិច ឬ​ច្រើន​ក៏ដោយ ប៉ុន្តែ​ភាពបរិបូរ​របស់​អ្នកមាន មិន​ឲ្យ​គេ​ដេកលក់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ការ​ដេក​លក់​របស់​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិ‌ភោគ​តិច ឬ​ច្រើន​ក្តី ប៉ុន្តែ ការ​បរិ‌ភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ‌ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 5:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ការដែល​ក្រោកឡើង​ពីព្រលឹម ការដែល​ក្រចូលគេង ការដែល​ហូប​នំប៉័ង​នៃ​ការនឿយហត់ ជា​ការឥតប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​; ជាការពិត ព្រះអង្គ​ប្រទាន​ដំណេក​ដល់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​។


ខ្ញុំ​នឹង​ដេក ហើយ​លង់លក់​ដោយ​សុខសាន្ត ដ្បិត​គឺ​ព្រះយេហូវ៉ា​តែមួយអង្គគត់​ដែល​ធ្វើឲ្យ​ខ្ញុំ​រស់នៅ​ដោយ​សុខដុមរមនា​៕


ប្រសិនបើ​អ្នក​ដេក អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ​; នៅពេល​អ្នក​ដេក ដំណេក​របស់អ្នក​នឹង​បាន​លក់ស្រួល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម