ទំនុកតម្កើង 127:2 - ព្រះគម្ពីរខ្មែរសាកល2 ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា របស់ព្រះអង្គបានដេកលក់ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះអង្គស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ សូមមើលជំពូកអាល់គីតាប2 អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ សូមមើលជំពូក |
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ ក៏គ្មានកូន ឬបងប្អូនដែរ ប៉ុន្តែអស់ទាំងការនឿយហត់របស់គាត់គ្មានទីបញ្ចប់ឡើយ ហើយភ្នែករបស់គាត់ក៏មិនស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែរ។ គាត់មិនដែលសួរថា៖ “តើអញប្រឹងប្រែងធ្វើការ ហើយបង្អត់ខ្លួនអញពីការសប្បាយរីករាយ ដើម្បីអ្នកណា?”។ នេះក៏ជាការឥតន័យ និងជាបន្ទុកដ៏ធ្ងន់ដែរ!