Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:33 - ព្រះគម្ពីរខ្មែរសាកល

33 រីឯ​អ្នកដែល​ស្ដាប់តាម​ខ្ញុំ នឹង​រស់នៅ​ដោយ​សុខដុមរមនា ហើយ​នៅសុខសាន្ត​ឥតភ័យខ្លាច​មហន្តរាយ​ឡើយ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុម‌រមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 តែ​អ្នក​ណា​ដែល​ស្តាប់​តាម​អញ នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំរាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុម‌រមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:33
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱបើ​ប្រជារាស្ត្រ​របស់យើង​ស្ដាប់តាម​យើង ហើយ​អ៊ីស្រាអែល​ដើរតាម​មាគ៌ា​របស់យើង​ទៅអេះ!


គ្មាន​អន្តរាយ​ណាមួយ​កើតមាន​ដល់​មនុស្ស​សុចរិត​ឡើយ រីឯ​មនុស្ស​អាក្រក់​ពេញ​ដោយ​មហន្តរាយ​។


នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា មនុស្សមានទំនុកចិត្ត​ដ៏រឹងមាំ ហើយ​កូនចៅ​របស់គេ​នឹង​មាន​ជម្រក​។


ដ្បិត​ដោយសារតែ​ប្រាជ្ញា ថ្ងៃ​របស់អ្នក​នឹង​កើនឡើង ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។


ថ្វីត្បិតតែ​មនុស្សបាប​ធ្វើ​អាក្រក់​មួយរយ​ដង ហើយ​នៅតែ​មានអាយុវែង​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នឹង​ទៅជា​ល្អ​ដល់​អ្នក​កោតខ្លាច​ព្រះ ពីព្រោះ​ពួកគេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


លទ្ធផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​សន្តិភាព ហើយ​ផល​នៃ​សេចក្ដីសុចរិត​នឹង​បានជា​ភាព​ស្ងៀមស្ងប់ និង​ជា​សេចក្ដីសុខសាន្ត​ជារៀងរហូត​។


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និងចលាចល កុំ​តក់ស្លុត​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង​ជាមុន ប៉ុន្តែ​មិនមែន​ជា​ទីបញ្ចប់​ភ្លាម​ទេ”។


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម