Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 3:23 - ព្រះគម្ពីរខ្មែរសាកល

23 ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 3:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។


ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


ក្រឹត្យវិន័យ​របស់​ព្រះ​នៃគេ​នៅ​ក្នុងចិត្ត​គេ ជំហាន​របស់គេ​មិន​ញញីញញ័រ​ឡើយ​។


អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍ គឺ​ដើរ​ដោយ​សុវត្ថិភាព រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ត្រូវបាន​លាតត្រដាង​។


ដើម្បី​ការពារ​គន្លង​នៃ​សេចក្ដីយុត្តិធម៌ ហើយ​ថែរក្សា​ផ្លូវ​នៃ​វិសុទ្ធជន​របស់​ព្រះអង្គ​។


នៅពេល​អ្នក​ដើរ ជំហាន​របស់អ្នក​នឹង​មិន​ត្រូវបាន​បង្អាក់​ឡើយ ហើយ​ប្រសិនបើ​អ្នក​រត់ ក៏​អ្នក​មិន​ជំពប់​ដែរ​។


កាលណា​អ្នក​ដើរចុះឡើង វា​នឹង​នាំផ្លូវ​អ្នក​; កាលណា​អ្នក​ដេក វា​នឹង​ថែរក្សា​អ្នក​; កាលណា​អ្នក​ភ្ញាក់ឡើង វា​នឹង​សន្ទនា​ជាមួយ​អ្នក​;


ក្នុងចំណោម​ពួកគេ គ្មានអ្នកណា​អស់កម្លាំង គ្មានអ្នកណា​ជំពប់ គ្មានអ្នកណា​ដេករលីវ ហើយ​គ្មានអ្នកណា​លង់លក់​; ខ្សែក្រវាត់​នៅនឹង​ចង្កេះ​របស់ពួកគេ​មិន​បាន​បន្ធូរ​ឡើយ ហើយ​ខ្សែ​ស្បែកជើង​របស់ពួកគេ​ក៏​មិន​បាន​ដាច់​ដែរ​។


ព្រះអង្គដែល​នាំ​ពួកគេ​ដើរ​កាត់​ទីជម្រៅ ដូចជា​នាំ​សេះ​ដើរ​កាត់​ទីរហោស្ថាន បានជា​ពួកគេ​មិន​ជំពប់​នោះ តើនៅឯណា​?


យើង​នឹង​ពង្រឹង​ពួកគេ​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​ដើរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម