Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:8 - ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​នឹង​ដេក ហើយ​លង់លក់​ដោយ​សុខសាន្ត ដ្បិត​គឺ​ព្រះយេហូវ៉ា​តែមួយអង្គគត់​ដែល​ធ្វើឲ្យ​ខ្ញុំ​រស់នៅ​ដោយ​សុខដុមរមនា​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទូល‌បង្គំ​នឹង​សម្រាក​កាយ ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ដោយ​សាន្ត‌ត្រាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​ទូលបង្គំ​ចូល​ដំណេក នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្ដី​ស្ងប់ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រោស ឲ្យ​ទូលបង្គំ​នៅ​ដោយ​សាន្ត‌ត្រាណ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​ខ្ញុំ​ចូល​ដំណេក នោះ​ខ្ញុំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ មាន​តែ​ទ្រង់​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​; នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕


ខ្ញុំ​បាន​ដេក ហើយ​លង់លក់​ទៅ រួចក៏​ភ្ញាក់ឡើង ដ្បិត​ព្រះយេហូវ៉ា​ទ្រទ្រង់​ខ្ញុំ​។


ប្រសិនបើ​អ្នក​ដេក អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ​; នៅពេល​អ្នក​ដេក ដំណេក​របស់អ្នក​នឹង​បាន​លក់ស្រួល​។


ប្រជាជន​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​; ចំពោះ​អ្នកដែល​ស្ថិតនៅ​ក្នុង​ដែនដី​ស្រមោលនៃសេចក្ដីស្លាប់ មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ​។


ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង ដើម្បីឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះអង្គ ទោះបីជា​យើង​ដឹងខ្លួន​ក្ដី ដេកលក់​ក្ដី​។


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម