ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ៊ីសាកដែលសារ៉ានឹងបង្កើតឲ្យអ្នក នាពេលនេះនៅឆ្នាំក្រោយ”។
សាស្តា 3:2 - ព្រះគម្ពីរខ្មែរសាកល ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់; ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ នឹងពេលដករបស់ដែលបានដាំនោះ អាល់គីតាប មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ |
ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ៊ីសាកដែលសារ៉ានឹងបង្កើតឲ្យអ្នក នាពេលនេះនៅឆ្នាំក្រោយ”។
នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។
ព្រះអង្គទ្រង់ធ្វើឲ្យស្ត្រីអាររស់នៅក្នុងផ្ទះ ហើយឲ្យនាងទៅជាម្ដាយដ៏រីករាយរបស់កូនៗវិញ។ ហាលេលូយ៉ា!៕
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
ចូររៀបចំកិច្ចការរបស់អ្នកនៅខាងក្រៅ ហើយត្រៀមកិច្ចការនៅក្នុងស្រែចម្ការសិន ក្រោយមកសឹមសាងសង់ផ្ទះរបស់ខ្លួនចុះ។
តើអ្នកដែលភ្ជួរដើម្បីសាបព្រោះ គេចេះតែភ្ជួរវាល់ព្រឹកវាល់ល្ងាចឬ? គេចេះតែបំបែក និងរាស់ដីរបស់ខ្លួនវាល់ព្រឹកវាល់ល្ងាចឬ?
នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។
“ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។
“ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរច្រៀងដោយអំណរ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ ហើយស្រែកហ៊ោឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលត្រូវគេបោះបង់ចោល មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក
ព្រះយេស៊ូវមានបន្ទូលតបថា៖“អស់ទាំងរុក្ខជាតិដែលព្រះបិតាសួគ៌របស់ខ្ញុំមិនបានដាំ នឹងត្រូវបានដកចោល។
ប៉ុន្តែទូតសួគ៌និយាយនឹងលោកថា៖ “កុំខ្លាចឡើយ សាការីអើយ ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ។ អេលីសាបិត ប្រពន្ធរបស់អ្នកនឹងសម្រាលបានកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យ៉ូហាន។
មើល៍! អ្នកនឹងគ ហើយមិនអាចនិយាយបានរហូតដល់ថ្ងៃដែលការទាំងនេះកើតឡើង ពីព្រោះអ្នកមិនបានជឿពាក្យរបស់ខ្ញុំដែលនឹងត្រូវបានបំពេញឲ្យសម្រេចនៅពេលកំណត់”។
មើល៍! អេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងវ័យចំណាស់របស់គាត់ដែរ គឺអ្នកដែលត្រូវគេហៅថាជាស្ត្រីអារ គាត់មានផ្ទៃពោះប្រាំមួយខែហើយ។
នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។
ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
“លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប
ម៉ូសេបានកើតមកក្នុងគ្រានោះឯង។ លោកជាកូនដ៏ស្អាតនៅចំពោះព្រះ ហើយត្រូវបានចិញ្ចឹមបីខែនៅក្នុងផ្ទះរបស់ឪពុកលោក។
ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា